ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម




កីឡាការិនីកម្ពុជា លោកស្រី កែ ឡេង និង លោកស្រី អ៊ុក ស្រីមុំ នៅក្នុងការប្រកួតកីឡាប៉េតង់ លើវិញ្ញាសាវាយជាគូ បានបំបាក់គូប្រកួតដោយដណ្តើបាននូវមេដាយមាស១គ្រឿង។

មេដាយរបស់កីឡាការិនីកម្ពុជានេះ គឺក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទ២៤ ខែសីហា ដែលមានឡើងចំណាត់ថ្នាក់ពីពីលេខ១០ មកកាន់លេខ៨វិញ កាលពីស៊ីហ្គេមលើកទី២៨ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បានប្រកួតឈ្នះកីឡាការិនីថៃនៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែក ក្រុមបាល់ទាត់កម្ពុជា ដែលប្រកួតបង្គ្រប់កិច្ចចុងក្រោយ មុនពេលហាលអាវនោះ បានចាញ់ក្រុមឥណ្ឌូនេស៊ី០ ទល់២ ក្នុងខណៈដែលកីឡាការិនីវាយកូនបាល់កម្ពុជាអង់ដ្រេកា ដារ៉ាវី ប្រកួតចាញ់ហ្វីលីពីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបានទទួលមេដាយសំរិទ្ធ ។

គិតត្រឹមយប់ថ្ងៃទី២៤សីហា កម្ពុជា បានឡើងមកចំណាត់ថ្នាក់ទី៨ ដែលមានមេដាយសរុបចំនួន៧គ្រឿង គឺមាស១ សំរិទ្ធ៦ ខណៈប្រ៊ុយណេចំណាត់ថ្នាក់ទី៩ ដែលមានមេដាយសរុប៧គ្រឿង គឺប្រាក់១ សំរិទ្ធ៦ និងឡាវ ទទួលបានមេដា៧គ្រឿង គឺប្រាក់១ សំរិទ្ធ៦ ឯទីម័រខាងកើតមិនទាន់បានមេដាយនៅឡើយ ។

យ៉ាងណាក៏ដោយ ចំនួនមេដាយប្រទេសម៉ាឡេស៊ីនៅតែឈរក្នុងលំដាប់លេខ១ ដដែល គឺសរុបចំនួន១៤៧គ្រឿង ក្នុងនោះមាស៦៣គ្រឿង ប្រាក់៤៥គ្រឿង និងសំរិទ្ធ៣៩គ្រឿង ។

វៀតណាម បានឡើងមកលំដាប់លេខ២ ដែលមានមេដាយចំនួន៩៤គ្រឿង គឺមាស៣៧គ្រឿង ប្រាក់២៥គ្រឿង និងសំរិទ្ធ៣២គ្រឿង ។

សឹង្ហបូរី បានខ្ទាតមកចំណាត់ថ្នាក់លេខ៣ ដែលមានមេដាយចំនួន១០០គ្រឿង គឺមាស៣៤គ្រឿង ប្រាក់៣២គ្រឿង និងសំរិទ្ធ៣៤គ្រឿង ។

ថៃនៅចំណាត់ថ្នាក់ទី៤ដដែល ដែលមានមេដាយសរុបចំនួន១១៦គ្រឿងគឺមាស២៥ ប្រាក់៤៥ និងសំរិទ្ធ៤៦ ។

ឥណ្ឌូនេស៊ីនៅលំដាប់ទី៥ គឺមានមេដាយចំនួន៨៣គ្រឿង ដែលក្នុងនោះមាស១៩គ្រឿង ប្រាក់២៤ សំរិទ្ធ៤០។

ហ្វីលីពីនចំណាត់ថ្នាក់ទី៦ ដែលមានមេដាយសរុបចំនួន៦៤គ្រឿងគឺមាស១៥ ប្រាក់១៨ សំរិទ្ធ ៣១  ខណៈមីយ៉ាន់ម៉ាមាន២២គ្រឿងគឺមាស៥ ប្រាក់៦ និងសំរិទ្ធ ១១។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា អ្នកប្រដាល់គុនខ្មែរចំនួន៥ប្រភេទទម្ងន់ ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម ។  អ្នកប្រដាល់គុនខ្មែរទាំង ៥ រូបនោះមាន៖ កីឡាករ ម៉ឺន សុភា, មឿន សុចហ៊ុច, ឃុន ឌីម៉ា, ឡៅ ចិត្រា, និងអ្នកប្រដាល់ វ៉ាន់ វឿន៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2591
សប្ដាហ៍នេះ : 13312
ខែនេះ : 58653
សរុប : 17512119