កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍




“ខ្មែរដេលី”
ប្រទេសកម្ពុជា បានឈរនៅចំណាត់លេខរៀងទី៨ ដោយទទួលបានមេដាយសរុប១៧គ្រឿង នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី២៩ នាប្រទេសម៉ាឡេស៊ីថ្មីៗនេះ។

មេដាយមាស ដែលកម្ពុជាប្រមូលបានលើកនេះ គឺមានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង និងមេដាយសំរឹទ្ធចំនួន១២គ្រឿង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កីឡាករ និងកីឡាការិនី ដែលគ្រងបានមេដាយមាស មានកញ្ញា ស៊ន សៀវម៉ី លើវិញ្ញាសាកីឡាតេក្វាន់ដូ, កីឡាករប្រដាល់ក្បាច់គុនខ្មែរ លោក ឃឹន ឌីម៉ា លើវិញ្ញាសាប្រកួត ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម, និងលោកស្រី កែ ឡេង និងលោកស្រី អ៊ុក ស្រីមុំ នៅក្នុងការប្រកួតកីឡាប៉េតង់ លើវិញ្ញាសាវាយជាគូ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារនៅលើបណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក ដោយចូលរួមអបអរសាទរដល់កីឡាកីឡាករ និងកីឡាការិនី ដែលបានទទួលជ័យ ជំនះក្នុងការប្រកួតកីឡាថ្នាក់តំបន់មួយនេះ។ សម្តេចតេជោ បានបញ្ជាក់ថា «នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនី ក្នុងផ្នែកវិញ្ញាសារដទៃទៀតដែលបានទទួលបានជោគជ័យក្នុងការប្រកួត ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី»
ការប្រកួតកីឡាស៊ីហ្គេម លើកកទី២៩ នៅប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយមានប្រទេសក្នុងសហគមន៍អាស៊ីអាគ្នេយ៍ចំនួន១១ចូលរួម ដោយក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករទៅចូលរួមប្រកួតមានចំនួន១៤៤នាក់ ក្នុងនោះកីឡាការិនីចំនួន២៦នាក់ លើប្រភេទកីឡាចំនួន២៤ប្រភេទ៕







ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 61
សប្ដាហ៍នេះ : 10837
ខែនេះ : 44454
សរុប : 17838087