ធនាគារពិភពលោក វាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនដូចគ្នានឹងប្រទេសឡាវ




“ខ្មែរដេលី”
ធនាគារពិភពលោក បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានល្បឿនមធ្យមដូចគ្នា(ក្នុងរង្វង់ជិត៧ភាគរយ) បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៦។

របាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចេញផ្សាយនៅថ្ងៃទី៤ ខែតុលានេះ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះ មានកម្រិតខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ស៊ុឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋកិច្ចវិទូធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានកត់សម្គាល់ថា ពាណិជ្ជកម្ម និងវិនិយោគទុនផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា និងការពង្រីកវិស័យថាមពលនៅក្នុងប្រទេសឡាវ គឺជាចលករចម្បងមួយនៃការជំរុញល្បឿននេះ។

លោកមានប្រសាសន៍ថា «ការធ្វើឲ្យប្រសើរសម្រាប់កំណើនសេដ្ឋកិច្ចសកល បានផ្តល់នូវកាលានុវត្តភាពមួយសម្រាប់ប្រទេសនានា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ខណៈដែលកំពុងតែបន្តធ្វើកំណែទម្រង់ដែលអាចសម្រេចបាននូវការបែងចែកកំណើនសម្រាប់រយៈពេលវែង។ ការកាត់បន្ថយហានិភ័យលើស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រកួប្រជែង រួមទាំងតាមរយៈការធ្វើសមាហរណកម្មក្នុងតំបន់ដ៏ស៊ីជម្រៅ នៅតែជាអាទិភាពនៅឡើយ»។

ទោះជាយ៉ាងនេះក្តី របាយការណ៍ បានបង្ហាញថា កំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ក្នុងឆមាសទី១ ឆ្នាំ២០១៧ មានការថយចុះមកនៅត្រឹម៥,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានរហូតដល់៨,៤ភាគរយ ខណៈកំណើនវិស័យទេសចរណ៍បានបន្តកើនដល់១២,៨ភាគរយ។

របាយការណ៍នេះ ក៏បានស្នើសុំឲ្យដកថយពីវិធានការនានា ដែលផ្តោតតែទៅលើកំណើនរយៈពេលខ្លី ទៅជាការរៀបចំកគោលនយោបាយដែលឆ្លើយតបទៅនឹងវិស័យហិរញ្ញវត្ថុ និងភាពងាយរងគ្រោះនៃសារពើពន្ធ។ វិធានការទាំងនេះរួមមាន៖ ការពង្រឹងការត្រួតពិនិត្យ និងបទបញ្ជាជាក់លាក់នៅក្នុងប្រទេសទាំងឡាយ ដែលមានបទពិសោធន៍កំណើនឆាប់រហ័សលើផ្នែកឥណទាន និងបំណុលក្នុងវិស័យឯកជន ការធ្វើកំណែទម្រង់គោលនយោបាយពន្ធដា និងរដ្ឋបាល ដើម្បីជួយជំរុញដល់ការបង្កើនការប្រមូលចំណូលរដ្ឋ និងត្រៀមលក្ខណៈជាស្រេច ដើម្បីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប្រសិនបើអាចកើតមានឡើង ដោយកំណើនអត្រាការប្រាក់នៅក្នុងប្រទេសជឿនលឿនកើនឡើង។

សេដ្ឋកិច្ចវិទូ បានបញ្ជាក់ថា កំណែទម្រង់ឥតឈប់ឈរលើវិស័យសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសចិន និងវៀតណាម អាចធ្វើឲ្យប្រសើរឡើងដល់ផែនការកំណើននេះ។ ចំណែក ប្រទេសហ្វ៊ីលីពីន ថៃឡង់ ឡាវ និងកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អជាបន្តបន្ទាប់លើប្រព័ន្ធគ្រប់គ្រងវិនិយោគទុនសាធារណៈ ដើម្បីគាំទ្រដល់ការពង្រីកកម្មវិធីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 881
សប្ដាហ៍នេះ : 21348
ខែនេះ : 62430
សរុប : 17627127