ឆ្នាំ២០១៨៖ កម្មករក្នុងវិស័យកាត់ដេរទទួលបានប្រាក់ឈ្នួល១៧០ដុល្លារ




“ខ្មែរដេលី”
ទីបំផុតប្រាក់ឈ្មួលអប្បបរមា សម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានសម្រេច១៧០ដុល្លារអាម៉េរិក។

ការផ្តល់ប្រាក់ឈ្មួលអប្បបរមានេះ ធ្វើឡើងបន្ទាប់ពីការចរចាលក្ខណៈត្រីភាគី ដែលមាន តំណាងសហជីពកម្មករទាមទារ១៧០ដុល្លារ តំណាងថៅកែរោងចក្រសុំត្រឹម១៦៣ដុល្លារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាអាជ្ញាកណ្តាលដាក់ត្រឹម១៦៥ដុល្លារ ជាលើកចុងក្រោយនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រាក់ឈ្នួលដែលនឹងអនុវត្តចាប់ពីដើមឆ្នាំ២០១៨ខាងមុខនេះ គឺខាងភាគីថៅកែរោងចក្រចំណាយចំនួន១៦៥ដុល្លារ និងចំនួន៥ដុល្លារទៀត គឺចំណាយដោយរាជរដ្ឋាភិបាល តាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា  ក្នុងឆ្នាំ២០១៧នេះ ត្រូវបានតម្លើងចំនួន១៥៣ដុល្លារអាម៉េរិក បន្ទាប់ពីប្រាក់ឈ្នួលឆ្នាំ២០១៥ចំនួន១៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករម្នាក់ ដោយមិនរាប់បញ្ជូលជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីជំរុញប្រភពចំណូលសេដ្ឋកិច្ចដ៏ធំជាងគេកម្ពុជានេះឲ្យបានតែច្រើនឡើងបន្ថែម ខណៈបច្ចុប្បន្នបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរហូតដល់៨០ភាគយ និងបានស្រូបកម្លាំងពលកម្មនៅក្នុងប្រទេសជាង៧៥ម៉ឺននាក់។

យ៉ាងណាក៏ដោយ ធនាគារពិភពលោក កាលពីថ្ងៃទី៤ ខែតុលា បាននិយាយថា កំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ក្នុងឆមាសទី១ ឆ្នាំ២០១៧ មានការថយចុះមកនៅត្រឹម៥,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានរហូតដល់៨,៤ភាគរយ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អ្នកជំនួញរំពឹងថា ការវិនិយោគដុំមាសនៅកម្ពុជានឹងផ្តល់ផលចំណេញខ្ពស់

ធនាគារពិភពលោក វាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនដូចគ្នានឹងប្រទេសឡាវ

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចីចំនួន ៧០លានដុល្លារអាម៉េរិក សម្រាប់ជួយបង្កើន ប្រសិទ្ធភាព និងការគ្រប់គ្រងប្រព័ន្ធគមនាគមន៍នៅកម្ពុជា

ក្រុមធុរកិច្ច អះអាងថា បច្ចេកវិទ្យាសេវាហិរញ្ញវត្ថុកំពុងមានតម្រូវការខ្ពស់

ធនាគារអភិវឌ្ឍន៍អាស៊ីអញអាងពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2622
សប្ដាហ៍នេះ : 13343
ខែនេះ : 58685
សរុប : 17512150