អ្នកជំនួញរំពឹងថា ការវិនិយោគដុំមាសនៅកម្ពុជានឹងផ្តល់ផលចំណេញខ្ពស់




"ខ្មែរដេលី"

អ្នកជំនួញក្នុងស្រុក បានបង្ហាញភាពជឿជាក់ថា ការវិនិយោគលើដុំមាសនៅកម្ពុជានឹងផ្តល់ផលចំណេញខ្ពស់ ខុសការជួញដូរលើរូបិយប័ណ្ណផ្សេងទៀតដែលមានការប្រែប្រែលជាសកល។

 

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនJet’s Group មានប្រសាសន៍ថា ការវិនិយោគលើដុំមាសសុទ្ធ នឹងទទួលបានប្រាក់ចំណេញនាថ្ងៃអនាគត ដោយសារតែជំនួញមួយនេះ ត្រូវបានធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិរួចទៅហើយ។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធីទិញមាសបានផ្ទះពីក្រុមហ៊ុនJet’s Metal នៅថ្ងៃទី៦ ខែតុលា លោកឧកញ៉ា បានបញ្ជាក់ថា ការវិនិយោគលើមុខជំនួញនេះនៅកម្ពុជា ប្រាកដទទួលបាននូវភាពជោគជ័យ ដោយសារតែប្រជាជនកម្ពុជាមានគំនិតវិជ្ជមានខ្លាំងទៅលើវិស័យមាស និងចូលចិត្តទុកមាសទុក ដើម្បីលុកទៅវិញនៅពេលឡើងថ្លៃខ្ពស់។ ម្យ៉ាងទៀត ដោយធនធានរ៉ែមាសនៅ លើពិភពលោកកាន់តែថយចុះ ប៉ុន្តែកំណើននៃតម្រូវការមាសកំពុងមានសន្ទុះឡើង។

 

លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ដោយមើលឃើញពីកត្តាចំណេញនេះ ក្រុមហ៊ុនរបស់លោកបានសហការជាមួយវិនិយោគិននៅហុងកុង ក្នុងការនាំចូលមាសដុំគីឡូ៩៩.៩៩ ឬហៅថា មាសទឹក១០ ដើម្បីធ្វើការជួញដូរនៅក្នុងប្រទេសកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែប្រសើរ បើទោះជាមានគូប្រជែងរួចទៅហើយក្តី។

 

លោក ថន ណារ៉េត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនJet’s Metal បានឲ្យដឹងបន្ថែមថា អតិថិជននៅក្នុងប្រទេសកម្ពុជាដែលទិញមាសពីក្រុមហ៊ុនរបស់ខ្លួន ទទួលបានទាំងមាស និងផ្ទះដែលមានតម្លៃរហូតដល់ជា៧ម៉ឺនដុល្លារអាមេរិក ក្នុងពេលជាមួយគ្នានៅក្នុងគម្រោងSky land នៃតំបន់អភិវឌ្ឍន៍វិហារសួរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា កម្មវិធីទិញមាសបានផ្ទះនេះ គឺតម្រូវឲ្យអតិថិជនទិញមាសដុំយ៉ាងហោចណាស់១គីឡូក្រាមឡើងទៅ តាមម្លៃទីផ្សារបច្ចុប្បន្ន ដើម្បីទទួលកម្ចីទិញផ្ទះពីក្រុមហ៊ុនចំនួន៧០ភាគរយ ក្នុងអត្រាការប្រាក់៥ភាគរយ ក្នុង១ឆ្នាំ រហូតដល់រយៈពេល៥ឆ្នាំ។

 

យោងតាមរបាយការណ៍ពីធនាគាររបស់ពិភពលោកមួយ បានបង្ហាញថា តម្រូវការទីផ្សារទិញ មាសដុំ និងកាក់មាសនៅលើទីផ្សារអន្តរជាត បានកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ដោយសារសញ្ញាវិស័យវិនិយោគនេះ ធ្វើឡើងដើម្បីទប់ស្កាត់នូវហានិភ័យនៃវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។

 

អ្នកវិភាគផ្នែកសេដ្ឋកិច្ច បានបញ្ជាក់ថា តម្លៃលក់មាស ក្នុងរយៈពេលចុងក្រោយនេះ គឺស្ថិតនៅក្នុងរង្វង់១.៤០០ដុល្លារ ក្នុងមួយតម្លឹងដែលនេះជាឱកាសដ៏ល្អក្នុងប្រមូលទិញទុក សម្រាប់លក់វិញនៅពេលមានតម្លៃខ្ពស់ជាងនេះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឆ្នាំ២០១៨៖ កម្មករក្នុងវិស័យកាត់ដេរទទួលបានប្រាក់ឈ្នួល១៧០ដុល្លារ

ធនាគារពិភពលោក វាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនដូចគ្នានឹងប្រទេសឡាវ

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចីចំនួន ៧០លានដុល្លារអាម៉េរិក សម្រាប់ជួយបង្កើន ប្រសិទ្ធភាព និងការគ្រប់គ្រងប្រព័ន្ធគមនាគមន៍នៅកម្ពុជា

ក្រុមធុរកិច្ច អះអាងថា បច្ចេកវិទ្យាសេវាហិរញ្ញវត្ថុកំពុងមានតម្រូវការខ្ពស់

ធនាគារអភិវឌ្ឍន៍អាស៊ីអញអាងពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2616
សប្ដាហ៍នេះ : 13337
ខែនេះ : 58678
សរុប : 17512144