ចិនសាទរកិច្ចប្រឹងប្រែងរបស់ប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ាក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន




ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយពីថ្ងៃអង្គារថាប្រទេសចិនបានស្វាគមន៍អាកប្បកិរិយាជាវិជ្ជមាននិងកិច្ចប្រឹងប្រែងនានាដែលបានប្រកាន់យកដោយរដ្ឋាភិបាលប្រទេសបង់ក្លាដែសនិងប្រទេសមីយ៉ាន់ម៉ាដើម្បីដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហាជនភៀសខ្លួន។

អ្នកនាំពាក្យលោកស្រី ហួ ជុនយីង (Hua Chunying)បានធ្វើការកត់សំគាល់នេះនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយក្នុងការឆ្លើយតបទៅនឹងសំណួរមួយទាក់ទងដល់សំណើរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីទទួលយកជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសត្រឡប់ទៅវិញហើយនិងកិច្ចប្រឹងប្រែងរបស់ប្រទេសនៅអាស៊ីខាងត្បូងនេះក្នុងការសាងសង់ជំរំជនភៀសខ្លួនថែមទៀតនោះ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថារដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក Abul Hassan Mahmood Ali បាននិយាយពីថ្ងៃចន្ទថាប្រទេសមីយ៉ាន់ម៉ាបានធ្វើសំណើសម្រាប់ការទទួលយកពួកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ។

លោក Ali បានធ្វើការកត់សំគាល់នេះបន្ទាប់ពីកិច្ចប្រជុំជាមួយគណប្រតិភូប្រទេសមីយ៉ាន់ម៉ាមួយដឹកនាំដោយលោក U Kyaw Tint Swe រដ្ឋមន្រ្តីការិយាល័យរបស់សមាជិកក្រុមប្រឹក្សារដ្ឋ។
    លោកស្រីហួបាននិយាយថាក្នុងឋានៈជាអ្នកនៅជិតខាងជាមិត្តមួយរបស់ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសនោះចិនសង្ឃឹមថាប្រទេសទាំងពីរនេះអាចរក្សាបាននូវកម្លាំងចលករក្នុងកិច្ចចរចាព្រមទាំងការពិគ្រោះយោបល់គ្នាហើយនឹងដោះស្រាយការមិនចុះសម្រុងគ្នារបស់ពួកគេឱ្យបានសមស្របដោយលោកស្រីនិយាយបន្ថែមថាចិនមានឆន្ទះដើរតួនាទីប្រកបដោយការស្ថាបនាមួយនៅក្នុងដំណើរការនេះ។

សេចក្តីរាយការណ៍នានាបាននិយាយថានៅពេលដែលចំនួនជនភៀសខ្លួនកើនឡើងនោះលោក Mofazzal Hossain Chowdhury Maya រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយសង្រ្គោះរបស់ប្រទេសបង់ក្លាដែសបាននិយាយថាគេបានទុកដោយឡែកដីថែមទៀតសម្រាប់ធ្វើជំរំថ្មី។
    លោកស្រីហួបាននិយាយថាប្រទេសចិនសរសើរដល់កិច្ចប្រឹងប្រែងធ្វើឡើងដោយរដ្ឋាភិបាលបង់ក្លាដែសដោយលោកស្រីសង្កត់ធ្ងន់ថាចិនបានផ្តល់ហើយនឹងបន្តផ្តល់ជំនួយតទៅទៀតដល់បង់ក្លាដែសដើម្បីឱ្យជនទាំងឡាយដែលបានផ្លាស់ប្តូរទីកន្លែងស្នាក់អាស្រ័យនៅ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 631
សប្ដាហ៍នេះ : 2123
ខែនេះ : 21853
សរុប : 17693520