រដ្ឋមន្រ្តីអាស៊ាននឹងជួបគ្នានៅឡាវពិភាក្សាពីការគ្រប់គ្រងគ្រោះមហន្តរាយ




វៀងចន្ទ: កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៥ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានគេគ្រោងធ្វើនៅទីក្រុងលួងប្រាបាងប្រទេសឡាវភាគខាងជើងដោយមានការផ្តោតទៅលើភាពចាំបាច់រៀបចំប្រភពធនធានក្នុងការត្រៀមសម្រាប់គ្រោះមហន្តរាយដើម្បីកាត់បន្ថយនូវឥទ្ធិពលរបស់វា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ Vientiane Times រាយការណ៍ពីថ្ងៃអង្គារថាកិច្ចប្រជុំនោះដែលបំរុងធ្វើពីថ្ងៃទី១៧ ដល់ ១៩ខែតុលានេះ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងជាសាធារណៈ, ការចូលរួមរបស់សហគមន៍, ការជំរុញភាពជាដៃគូនិងការសហការព្រមទាំងនិន្នាការគ្រប់គ្រងគ្រោះមហន្តរាយក្នុងដំណើរការអភិវឌ្ឍន៍។

គេបានដកស្រង់សំដីអគ្គនាយកផ្នែកសុខុមាលភាពសង្គមរបស់ក្រសួងលោក Prasong Vongkhamchanh ដែលនិយាយថារដ្ឋមន្រ្តីអាស៊ានដែលទទួលខុសត្រូវគ្រប់គ្រងគ្រោះមហន្តរាយនឹងពិនិត្យមើលឡើងវិញសេវារបស់មជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ានក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដើម្បីធានាឱ្យបានថាមជ្ឈមណ្ឌលនោះបានដើរតួជាមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ការគ្រប់គ្រង, ព័ត៌មាននិងចំណេះដឹងគ្រោះមហន្តរាយ។

លោក Prasong បាននិយាយថាទឹកជំនន់បានកើតឡើងរាល់ឆ្នាំនៅកន្លែងខ្លះៗក្នុងប្រទេសសមាជិកអាស៊ានដែលរួមមានទាំងប្រទេសឡាវផង ហើយប្រទេសនេះងាយរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិដោយសារហេដ្ឋារចនាសម្ព័ន្ធមិនល្អព្រមទាំងការរីកចំរើនមានភាពយឺតយ៉ាវដោយប្រជាជនភាគច្រើនរស់នៅក្នុងតំបន់ជនបទ។
    កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៥នេះនឹងអនុម័តនូវទស្សនៈអាស៊ានឆ្នាំ២០២៥ស្តីពីការគ្រង់គ្រងគ្រោះមហន្តរាយធ្វើជាឯកសារនយោបាយយុទ្ធសាស្រ្តមួយដែលនឹងនាំផ្លូវតំបន់នេះសម្រាប់ពេល១០ឆ្នាំខាងមុខក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនិងការឆ្លើយតបគ្រាអាសន្ន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បណ្តាញទូរទស្សន៍ Pashto អាហ្វហ្គានិស្ថានបើកសេវាព័ត៌មានទាក់ទងនឹងចិន

អ៊ីរ៉ង់នឹងឈប់អនុវត្តន៍ពិធីការបន្ថែមបើ JCPOA ដួលរលំ

អេហ្ស៊ីប និងរុស្ស៊ីធ្វើជាអាជ្ញាកណ្តាលកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ក្រុងដាម៉ាសខាងត្បូង

ចលនាហាម៉ាស់ និងហ្វាតាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សាប៉ាឡេស្ទីន

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិកហោះពីលើឧបទ្វីបកូរ៉េដើម្បីបង្ហាញកម្លាំង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2645
សប្ដាហ៍នេះ : 13366
ខែនេះ : 58707
សរុប : 17512173