ផ្តន្ទាទោសឈ្មួញរកស៊ីជួញដូរឈើប្រណីត២នាក់ប្តីប្រពន្ធ ដាក់គុកព្យួរកំណត់ ១ឆ្នាំម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីប្រមូលទិញ និង រក្សាឈើប្រណិតខុសច្បាប់




“ខ្មែរដេលី”
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១២ ខែ តុលា ២០០១៧នេះ បានប្រកាសសាលក្រមកំបាំងមុខ និង ដាក់គុក ជនជាប់ចោទ០២នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា និង ដែលជា ជាមេឈ្មួញរកស៊ីជួញដូរឈើប្រណីត នៅខេត្តកំពង់ស្ពឺ កំណត់ ១ឆ្នាំ ក្នុងម្នាក់ ៗ  និង  បង្គាប់ឲ្យ ពួកគេទាំង០២នាក់  រួមគ្នាបង់ប្រាក់ពិន័យ ចំនួន   ៩៧,៣០៤,១៤០រៀល សម្រាប់ដាក់ចូល ក្នុងថវិជា ជាតិ។

លោកគី ឬទ្ធី ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹង ក្នុងសវនាការថា៖ ជនជាប់ចោទទាំង២នាក់នេហ មានឈ្មោះ  ទី១ ឈ្មោះ ជឿន ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរមន្ត្រីយោធាមានឋានន្តរសក្តិ ជាវរៈសេនីយ៍ត្រី (សក្តិ៤)បម្រើការនៅ ភូមិភាគ៣នៃកងយោធលខេមរភូមិន្ទ និង មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ និង ទី ២ ឈ្មោះ គូ សុខខឿន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរឈើ និង ត្រូវជាប្រពន្ធរបស់ ឈ្មោះ ជឿន ថេង ។

ក្នុងចំណោមជណជាប់ចោទទាំង២នាក់នេះ ឈ្មោះ ជឿន ថេង  ត្រូវបានចាប់ខ្លួន តាមដីការបស់តុលការ កាលពីថ្ងៃទី  ៥ ខែ ឧសភា ២០១៧ នៅខេត្តកណ្តាល។ តែក្រោយត្រូវអនុញ្ញាតិឲ្យស្ថិតនៅក្រៅឃុំ។  ចំណែក ឈ្មោះ គូ សុខខឿន ពុំត្រូវបាន ចាប់ខ្លួនឡើយ តែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពី តុលាការ។   

ជនជាប់ចោទឈ្មោះ ជឿន ថេង ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ធ្វើការចោទប្រកាន់ និង ចេញដីកាស្វែងរកឲ្យចាប់ខ្លួន បន្ទាប់ពី កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្មក់ចូលទៅក្នុងការដ្ឋាន និង ឃ្លាំងស្តុកឈើរបស់គាត់ នៅក្នុងខេត្តកំពង់ស្ពឺ និង បានរកឃើញឈើប្រណីត ជាច្រើនរយម៉ែត្រគូប មិនបានច្បាប់អនុញ្ញាតិ ពីក្រសួងពាក់ព័ន្ធនោះ។ 

គួររំឮកថា៖  ឈ្មោះ ជឿន ថេងធ្លាប់ត្រូវចាប់ខ្លួន និង ឃុំខ្លួន ដោយ  ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៨ ខែមិថុនា ២០១៦ ជាប់ពាក់ព័ន្ធនឹងករណីដឹកឈើបណ្ដាលឲ្យបាក់ស្ពាននៅស្រុកឈូក ខេត្តកំពត រួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នៃរថយន្តធំដឹកឈើបណ្តាលឲ្យបាក់ស្ពាននេះ បានកើតឡើងនៅភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពតកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ក៏ប៉ុន្តែក្រោយមក  ឈ្មោះ ជឿន ថេង ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំ ជាបណ្តោះ អាសន្ន បន្ទាប់ពីគាត់បានបង់ប្រាក់ពិន័យ និង  បានចេញថ្លៃ ធ្វើស្ពានបាក់នោះឡើងវិញ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 879
សប្ដាហ៍នេះ : 21346
ខែនេះ : 62428
សរុប : 17627125