ចិន, រុស្ស៊ី អំពាវនាវឱ្យមានការអត់ធ្មត់លើបញ្ហាឧបទ្វីបកូរ៉េ




មូស្គូ: សេចក្តីថ្លែងការណ៍មួយដែលផ្សាយកាលពីថ្ងៃពុធបាននិយាយថាប្រទេសចិន និងរុស្ស៊ីបានស្នើដល់ភាគីដែលមានជាប់ពាក់ព័ន្ធទាំងអស់ស្តីពីបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េឱ្យធ្វើការអត់ធ្មត់និងបញ្ឈប់នូវសកម្មភាពដែលអាចធ្វើឱ្យភាពតានតឹងរឹតតែធ្ងន់ធ្ងរនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់គ្នាចិន-រុស្ស៊ីលើកទី៨ ស្តីពីស្ថានការណ៍សន្តិសុខក្នុងអាស៊ីឦសានដែលបានធ្វើជាសហប្រធានកាលពីថ្ងៃអង្គារដោយអនុរដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Igor Morgulov។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថាចិននិងរុស្ស៊ីបាននឹងកំពុងតាមមើលយ៉ាងដិតដល់ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េហើយពួកគេនឹងប្រកាន់ខ្ជាប់នូវគោលដៅនៃការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរ។
    ប្រទេសទាំងពីរបានអំពាវនាវដល់ភាគីដែលមានជាប់ពាក់ព័ន្ធទាំងអស់ឱ្យពិចារណានូវដំណោះស្រាយផ្លូវពីរហើយនិងការផ្តួចផ្តើមគំនិតការផ្អាកប្តូរយកការផ្អាករបស់ប្រទេសចិនក៏ដូចជាដំណោះស្រាយមួយជំហ៊ានម្តងមួយជំហ៊ានម្តងរបស់រុស្ស៊ី។

ប្រទេសចិនបានលើកឡើងនូវការផ្តួចផ្តើមគំនិតការផ្អាកប្តូរយកការផ្អាកដែលតម្រូវឱ្យកូរ៉េខាងជើងផ្អាកសកម្មភាពមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួនក្នុងការប្តូរគ្នាសម្រាប់ការផ្អាកសមយុទ្ធយោធាទ្រង់ទ្រាយធំអាមេរិក-កូរ៉េខាងត្បូង។

ចិនក៏បានស្នើផងដែរនូវដំណោះស្រាយផ្លូវពីរដើម្បីធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរព្រមទាំងការបង្កើតយន្តការសន្តិភាពមួយ។

អ្នកការទូតទាំងពីរបានទទូចដល់ភាគីដែលមានជាប់ទាក់ទងឱ្យត្រឡប់ទៅរកការសន្ទនាគ្នានិងការពិគ្រោះយោបល់គ្នាវិញ។

គេក៏បានរំលឹកឡើងវិញផងដែរជំហរចិននិងរុស្ស៊ីចំពោះការដាក់ពង្រាយប្រព័ន្ធការពារតំបន់រយៈកំពស់ខ្ពស់ចុងក្រោយ (THAAD) ក្នុងប្រទេសកូរ៉េខាងត្បូង។

ចិននិងរុស្ស៊ីបានព្រមព្រៀងគ្នាបន្តការទាក់ទងគ្នានិងធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយរួមគ្នាបញ្ហាថ្នាក់តំបន់។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការយោធាឱ្យបានកាន់តែជិតស្និទ្ធ

ចិនអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាហ្សេរុយសាឡឹម

ចិនគ្មានចេតនាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ

ថៃយល់ព្រមលើការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្លូវរថភ្លើងថៃ-ចិន

CPC នឹងធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការជាមិត្តជាមួយគណបក្សនយោបាយពិភពលោក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 639
សប្ដាហ៍នេះ : 2131
ខែនេះ : 21861
សរុប : 17693528