យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិកហោះពីលើឧបទ្វីបកូរ៉េដើម្បីបង្ហាញកម្លាំង




សេអ៊ូល: នាយសេនាធិការរួម (JCS) របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក២គ្រឿងបានហោះនៅពីលើឧបទ្វីបកូរ៉េកាលពីយប់ថ្ងៃអង្គារដែលហាក់ដូចជាបង្ហាញកម្លាំងប្រឆាំងនឹងកូរ៉េខាងជើង។

តាម JCS ឱ្យដឹងថាយន្តហោះប្រយុទ្ធ F-15K ពីរគ្រឿងរបស់កងកម្លាំងអាកាសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាមួយកាលពីយប់ថ្ងៃអង្គារជាមួយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-1B ចំនួន២គ្រឿងមកពីមូលដ្ឋានកងកម្លាំងអាកាស Andersen នៅ Guam កោះប៉ាស៊ីហ្វិកអាមេរិក។

យន្តហោះទម្លាក់គ្រាប់បែកលឿនជាងសម្លេងរបស់អាមេរិករយៈឆ្ងាយបានចូលទៅក្នុងតំបន់បញ្ជាក់អត្តសញ្ញាណកម្មការពារអាកាសកូរ៉េ (KADIZ) មុនធ្វើសមយុទ្ធបាញ់មីស៊ីលពីអាកាសទៅដីដែលធ្វើត្រាប់មួយនៅលើសមុទ្រខាងកើត។

JCS បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកអាមេរិកដែលអមការពារដោយយន្តហោះប្រយុទ្ធកូរ៉េខាងត្បូងនោះបានហោះកាត់តំបន់កោះកូរ៉េខាងត្បូងដើម្បីធ្វើសមយុទ្ធបាញ់មីស៊ីលពីអាកាសទៅដីដែលធ្វើត្រាប់មួយទៀតនៅក្នុងសមុទ្រខាងលិច។

ការប្រើប្រាស់ទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្រ្តរបស់អាមេរិកនៅលើឧបទ្វីបនេះធ្វើឡើងមិនដល់៣សប្តាហ៍ផងបន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-1B មួយគ្រឿងទៀតបានហោះនៅពេលយប់ក្នុងដែនអាកាសអន្តរជាតិលើដែនទឹកនៅឯនាយឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២៣ ខែកញ្ញា។

វាហាក់ដូចជាមានបំណងបង្ហាញកម្លាំងដល់កូរ៉េខាងជើងដែលបានបរិហារយ៉ាងខ្លាំងការហោះហើរកាលពីថ្ងៃទី២៣ ខែកញ្ញា នៃយន្តហោះទម្លាក់គ្រាប់បែកអាមេរិកនេះព្រមទាំងបានគំរាមបាញ់ទម្លាក់យន្តហោះចម្បាំងជាយុទ្ធសាស្រ្តនេះ។

មន្រ្តីម្នាក់នៅវិមាន Blue House ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ពួកអ្នកយកព័ត៌មានជាអនាមិកដែលជាទម្លាប់មួយថាវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នារវាងក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីងតោនលើការដាក់ពង្រាយប្តូរវេនគ្នានៃទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្រ្តអាមេរិកនៅឧបទ្វីបកូរ៉េនេះ។

មន្រ្តីនោះបាននិយាយថាកូរ៉េខាងត្បូង និងស.រ.អា បានព្រមព្រៀងគ្នារួចហើយចំពោះការដាក់ពង្រាយប្តូរវេនគ្នានេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 867
សប្ដាហ៍នេះ : 7121
ខែនេះ : 40738
សរុប : 17834363