សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយត្រូវ តែមានការចូលរួមពីភាគីពាក់ក់ព័ន្ធឱ្យកាន់តែខ្លាំក្លាបន្ថែមទៀត




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវតែបន្តការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃសង្គម និងភាពជាដៃគូ ក្នុងការបំពេញតួនាទីការទទួលខុសត្រូវខ្ពស់ និងបន្តតាមដានជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត អនុវត្តផ្សារភ្ជាប់គ្នានូវឧបករណ៍ដែលពាក់ព័ន្ធក្នុងការកាត់បន្ថយភាពក្រីក្រ ជីវចម្រុះ បរិស្ថាន កសិកម្ម ធនធានទឹក- - -។ល។

 

ក្នុងសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានគូសបញ្ជាក់ថា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវពង្រឹងភាពធន់របស់ប្រជាជន និងសហគមន៍ ដោយប្រមើលទុកជាមុន កសាងផែនការសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវធ្វើឱ្យការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីការពារអាយុជីវិត ជីវភាពរស់នៅប្រចាំថ្ងៃ សុខភាព កេរ្តិ៍មរតក វប្បធម៌ ទ្រព្យសម្បត្តិ សង្គមកិច្ច និងប្រព័ន្ធអេកូឡូស៊ី។ ព្រះរាជាណាចក្រកម្ពុជាយើង គ្រោះមហន្តរាយតែងតែកើតជារៀងរាល់ឆ្នាំ ទោះជាមិនធំធេងដូចប្រទេសមួយចំនួនក្នុងតំបន់ និងនៅក្នុងពិភពលោកក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំការគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យស្របទៅនឹងដំណើរការនៅថ្នាក់តំបន់ និងអន្តរជាតិ ហើយយើងក៏មានច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានវិសាលភាពគ្របដណ្ដប់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ គ្រប់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិគ្ប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំប្រដាប់អាវុធ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់រូប ចូលរួមអនុវត្តលើកកម្ពស់ភាពធន់ទៅនិងហានិភ័យ តាមរយៈវិធានការបែបរចនាសម្ព័ន្ធ និងបែបមិនមែនរចនាសម្ព័ន្ធ ដែលធ្វើឱ្យការកាត់បន្ថយបានច្រើននូវការបាត់បង់ដោយសារគ្រោះមហន្តរាយគួរជាទីមោទនភាព។

 

គួរបញ្ជាក់ដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «សុវត្ថិភាព និងភាពធន់សហគមន៍សម្រាប់ភាពធន់អាស៊ាន» និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ក្រោមប្រធានបទ « លំនៅឋានសុវត្ថិភាព» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលគ្រោងនឹងមានការចូលរួមពីកក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិប្រមាណ៥០០នាក់។គោលបំណងនៃការប្រារព្វទិវានេះគឺ អបអរចក្ខុវិស័យអាស៊ាន សម្រាប់សហគមន៍មានភាពធន់ និងសុវត្ថិភាព និងផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន អង្គការដៃគូ សហគមន៍គ្រប់រាជធានី ខេត្ត ចែករំលែកនូវការអនុវត្តល្អ លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការ បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋសភាអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីសង្គត្តិភាព និងស្ថេរភាពនយោបាយយូរអង្វែងនៅកម្ពុជា

បុរសសង្ស័យកូឡំប៊ីម្នាក់ត្រូវចាប់និងឃុំខ្លួនជាប់ពាក់ព័ន្ធការដឹកថ្នាំញៀនឆ្លងដែនជិត៤គីឡូក្រាម !!

ពិរុទ្ធជនវ័យ២២ឆ្នាំម្នាក់ត្រូវបានតុលាការផ្តន្ទាទោស១២ឆ្នាំទៀតបន្ថែមលើទោសអស់មួយជីវិត ជាប់ពាក់ព័ន្ធវ៉ៃសម្លាប់មិត្តភក័ក្តិ !!

រដ្ឋសភាបើកផ្លូវឲ្យ គ.ជ.ប បែងចែកកៅអីរបស់គណបក្សដែលត្រូវរំលាយ

ទេសចរចិននៅតែឈរលំដាប់លេខ១ សម្រាប់ការមកដល់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2648
សប្ដាហ៍នេះ : 13369
ខែនេះ : 58711
សរុប : 17512176