សភាបើកផ្លូវឲ្យរដ្ឋាភិបាលការពារតម្លៃផលិតផលក្នុងស្រុក ខណៈទំនិញបរទេសកំពុងវាយយកទីផ្សារ




“ខ្មែរដេលី”

រដ្ឋសភាជាតិ បានអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីឧប្រាស្រ័យពាណិជ្ជកម្ម ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលការពារតម្លៃផលិតផលក្នុងស្រុក ក៏ដូចជាការពារទុនវិនិយោគពីបរទេស។

 

ការអនុម័តសេចក្តីព្រាងច្បាប់ដោយសមាជិករដ្ឋសភាឯកបក្សមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប នៅព្រឹកព្រហសត្បិ៍នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈគណបក្សសង្រ្គោះជាតិពហិការមិនចូលរួម។

 

លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីឧប្រាស្រ័យពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីការពារផលិតកម្ម និងឧស្សាហកម្មកម្ពុជា ពីផលប៉ះពាល់នៃការលក់បន្ទាបថ្លៃខុសពីប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវទំនុកចិត្ត និងធ្វើជាខែលការពារវិនិយោគិនក្នុងស្រុក និងបរទេស ដែលបានបណ្តាក់ទុននៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានា សម្រាប់ជួយដល់ការធានាដល់ការប្រកួតប្រជែងប្រកបដោយភាពសុចរិត និងស្មោះត្រង់ រវាងផលិតករដែលបាននាំផលិតផលដូចគ្នាមកលក់នៅកម្ពុជា។

 

លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ច្បាប់នេះ ក៏នឹងជួយការពារផងដែរនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុកនៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឬគំរាមកំហែងមិនឲ្យឧស្សាហកម្មក្នុងស្រុករីកចម្រើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់វិនិយោគក្នុងស្រុក និងវិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ ក៏នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការតម្លើងអត្រាពន្ធឧប្រាស្រ័យពាណិជ្ជកម្មទៅលើផលិតផលនាំចូល ដែលអាចបង្កមហន្តរាយផលិតកម្ម និងឧស្សាហកម្មកម្ពុជាឲ្យខ្ពស់ជាងអត្រាពន្ធ ដែលកម្ពុជាបានចង និងបានសន្យានៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើចាំបាច់។

 

សេចក្តីព្រាងច្បាប់ស្តីពីឧប្រាស្រ័យពាណិជ្ជកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំសភាអនុម័តទៅលើខ្លឹមសារនៃច្បាប់ ដែលមាន៦ជំពូក និង៤៥មាត្រា។

លោកស្រី និន  សាផុន ប្រធានគណកម្មការរដ្ឋសភាទទួលបន្ទុកកិច្ចកាសាធារណៈការ ដឹកជញ្ជូនឧស្សាហកម្ម(គណៈកម្មការទី៩) បានឲ្យដឹងបន្ថែមថា ច្បាប់នេះ អនុវត្ត៍ចំពោះការលក់បង្ខូចថ្លៃ និងឧបត្ថម្ភធន ព្រមទាំងមានវិធានការពន្ធប៉ះប៉ូវ និងការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 884
សប្ដាហ៍នេះ : 21351
ខែនេះ : 62433
សរុប : 17627129