ព្រះមហាក្សត្រ កោតសរសើរកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានស្ថេរភាពនយោបាយ និងសង្គម




ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវព្រះរាជហឬទ័យកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភា និងរាជរដ្ឋាភិបាល ដែលបានធានាឱ្យមានស្ថេរភាពនយោបាយ និងសង្គម និងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ ដែលភាពជឿនលឿនទាំងនេះបាននាំកម្ពុជាអាចសម្រេចបាននូវអាត្រាខ្ពស់ នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់។

 

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ផ្ញើជូនក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំលើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧ ដែលថ្លែងដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងវិស្សមកាលកន្លងមកនេះ។ ការខិតខំប្រឹងប្រែងរបស់ សម្ដេច ឯកឧត្ដម និងលោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដោយបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយរាល់បញ្ហាទាំងនោះ។ ព្រះរាជសាររបស់ព្រះអង្គបានគូសបញ្ជាក់ទៀតថា ខ្ញុំមានសង្ឃឹមថា រដ្ឋសភាដ៏ឧត្ដុងឧត្ដម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត ដើម្បីសម្រេចបាននូវទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយប្រកបដោយភាពសុខដុមរមនា។ កិច្ចខិខំប្រឹងប្រែងរួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្ដុងឧត្ដម ដែលញ៉ាំងឱ្យប្រទេសជាតិយើងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបប្រាថ្នាចង់បាន និងត្រូវការចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត។ ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការប្រកបដោយជោគជ័យ នៃការស្ដារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

 

គួរបញ្ជាក់ដែរថា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ព្រឹកមិញនេះដែរបើទោះបីជាមានការធ្វើពហិការមិនចូលរួមកិច្ចប្រជុំ របស់សមាជិកសមាជិការដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏វត្តមាននៃសមាជិកសមាជិការដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជាមានរហូតដល់៦៧រូប និងមានការចូលរួមរបស់បណ្ដាអង្គទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងអង្គរការជាតិ អន្តរជាតិជាច្រើនផងដែរ។ សម័យប្រជុំរដ្ឋសភាក៏បាន ធ្វើការពិភាក្សា និងអនុម័ត ទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលក្នុងនោះមាន៖  ១- ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ២- របាយការណ៍ស្ដីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាល ទី៥។ ៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម។ ៤- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន។ ៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការ ទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ ៦- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា ៣៧ មាត្រា ៣៨ មាត្រា ១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្ដីពីប្រកាសនីយបត្រ តក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស០០៥/០១០៣/រកម/ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៣៕ 



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ជប៉ុនជួយស្តារអាងស្តុកទឹកចំនួ ន៦របស់ប្រទេសកម្ពុជា

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ឹម សិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យត្រូវធ្វើយ៉ាងណាធានា កុំឱ្យទេសចរណ៍បំពានទៅលើវប្បធម៌

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប៖ «សម្ដេចតេជោ ហ៊ុន សែន គឺជាកូនប្រុស នៃប្រវត្តិសាស្ត្រដ៏មានមោទនភាព»

ក្រសួងការបរទេសប្រតិកម្មនិងសេក្ដីថ្លែងការណ៍របស់អាម៉េរិក ដែលដាក់កម្រិតទិដ្ឋាការបន្ថែមទៀតសម្រាប់កម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 629
សប្ដាហ៍នេះ : 2121
ខែនេះ : 21851
សរុប : 17693518