ទេសចរចិននៅតែឈរលំដាប់លេខ១ សម្រាប់ការមកដល់កម្ពុជា




“ខ្មែរដេលី”
របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៧នេះ ទេសចរចិនបានមកដល់កម្ពុជាមានចំនួនជាង៧៤ម៉ឺននាក់ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទេសចរដែលបានមកដល់កម្ពុជាសរុបជាង៣,៥លាននាក់។

លោក សុខ ចំរើន ទីប្រឹក្សាក្រសួងទេសចរណ៍ កាលពីថ្ងៃសុក្រ មានប្រសាសន៍ថា  កំណើនភ្ញៀវនេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ២០១៦-២០២០ និងសៀវភៅសស្តីពី China Ready សម្រាប់ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេចរចិន។

របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា បន្ទាប់ពីទេសចរចិន គឺទេសចរវៀតណាម ដែលឈរនៅលេខ២មានចំនួនជាង៥៣ម៉ឺននាក់ និងភ្ញៀវទេសចរឡាវ ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានចំនួនជាង៣០ម៉ឺននាក់។ ទេសចរបរទេស ដែលបានមកដល់កម្ពុជា ភាគច្រើនទៅលេងនៅខេត្តសៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ជាដើម។

លោក សុខ ចំរើន មានប្រសសន៍ថា ក្រសួងទេសចរណ៍ បានខិតខំអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗដូចជា៖ បង្កើនផ្ទះស្នាក់នៅតាមមាត់សមុទ្រ និងតំបន់ភ្នំ ដែលបំរើដល់ភ្ញៀវមកពីតំបន់អ៊ឺរ៉ុប តំបន់អាស៊ីប៉ាស៊ីហ្វិក  និងមកពីអាមេរិក ដើម្បីឲ្យសម្រេចគោលទាក់ទាញទេសចរអន្តរជាតិឲ្យបាន ដល់៧,៥លាននាក់ នៅក្នុងត្រឹមឆ្នាំ២០២០ ក្នុងនោះទេសចរពីប្រទេសចិនឲ្យបានចំនួន២លាននាក់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ផែនការ ស្រូបភ្ញៀវទេសចរបរទេសនេះ នឹងសម្រេចបានជោគជ័យ ប៉ុន្តែលោកស្រី បានស្នើឲ្យក្រសួងទេសចរណ៍ខិតពង្រឹងសេវាកម្មទេសចរណ៍ និងពង្រីកតំបន់ទេសចរថ្មីៗបន្ថែមទៀត។

កាលពីឆ្នាំ២០១៦ កម្ពុជាទាក់ទាញទេសចរអន្តរជាតិ បានជាង៥លាននាក់ ដោយកើនឡើងជាង៥ភាគរយ បើធៀបនឹងតួលេខក្នុងឆ្នាំ២០១៥ ដែលមានចំនួនជាង៤,៨លាននាក់។ កំណើនទេសចររបស់កម្ពុជាក្នុងឆ្នាំកន្លងទៅនេះ បានចាក់ចូលសេដ្ឋកិច្ចជាតិជាង៣.០០០លានដុល្លារអាម៉េរិក ស្មើនឹងផលិតផលក្នុងស្រុកសរុប១៣ភាគរយ និងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃកម្លាំងពលកម្មសរុប ព្រមទាំងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់ថែមទៀត។

ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាដដែល ក៏បានព្យាករណ៍ថា បើសិនជាកម្ពុជាស្រូបបាន ទេសចរបរទេសបានដល់៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០មែន នោះវានឹងនាំចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណ៥.០០០លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ជិត១លាននាក់។

យ៉ាងណាក៍ដោយ ក្រុមអ្នកជំនាញវិស័យនេះ បានលើកឡើងថា សេវាទេសចរណ៍របស់កម្ពុជាកំពុងខះខាតនូវមគ្គុទេសក៏ទេសចរណ៍(អ្នកនាំផ្លូវ) ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែកសេវា ផ្នែកទីផ្សារ ជាដើម៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3341
សប្ដាហ៍នេះ : 6003
ខែនេះ : 39620
សរុប : 17833243