មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?
 
តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?: ជាញឹកញាប់ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេពណ៌នាថាជា “ជនជាតិភាគតិចដែលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក”។

ពួកគេជាប្រភេទក្រុមជាតិព័ន្ទមួយដែលភាគច្រើននៃពួកគេជាជនជាតិម៉ូស្លីម ហើយបានរស់នៅជាច្រើនសតវត្សមកហើយនៅលើទឹកដីមីយ៉ាន់ម៉ាដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន។ បច្ចុប្បន្ននេះមានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១.១លាននាក់ដែលរស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

ជនជាតិរ៉ូហ៊ីងយ៉ានិយាយភាសារ៉ូហ៊ីងយ៉ា (Rohingya) ឬក៏ រ៉ូអ៊ីនហ្គា (Ruaingga), ជាគ្រាមភាសាមួយដែលត្រូវបាននិយាយខុសពីអ្នកដទៃនៅក្នុងរដ្ឋរ៉ាឃីន និងទូទាំងប្រទេសមីយ៉ាន់ម៉ា។ ពួកគេមិនត្រូវបានចាត់ទុកជាក្រុមជាតិព័ន្ធផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងចំណោមក្រុមជាតិព័ន្ធផ្លូវការ១៣៥ក្រុមឡើយ ព្រមទាំងត្រូវបានបដិសេដជាសញ្ជាតិមីយ៉ាន់ម៉ាចាប់ពីឆ្នាំ១៩៨២ ដែលបានផ្តល់ឱ្យពួកគេក្លាយជាពលរដ្ឋដែលគ្មានប្រទេស។

 ជនជាតិរ៉ូហ៊ីងយ៉ាស្ទើរតែទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងរស់នៅតាមឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋរ៉ាឃីន ព្រមទាំងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ។ កន្លែងនោះគឺជារដ្ឋដែលក្រីក្របំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានជំរុំដូចជំរុំរបស់ជនភៀសខ្លួន ព្រមទាំងមានការខ្វះខាតផ្នែកសេវាកម្មមូលដ្ឋាន និងឱកាសសំខាន់ៗផ្សេងៗទៀត។

ដោយសារតែមានការប្រើប្រាស់អំពើហឹង្សា និងការធ្វើទុក្ខបុកម្នេញនៅតែបន្តកើតឡើង ជនជាតិរ៉ូហ៊ីងយ៉ារាប់រយរាប់ពាន់នាក់បាននឹងបន្តភៀសខ្លួនទៅកាន់បណ្តាប្រទេសជិតខាងរបស់ខ្លួនទាំងតាមផ្លូវគោក ឬក៏ជិះទូកអស់រយៈពេលជាច្រើនទសវត្ស។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 958
សប្ដាហ៍នេះ : 21425
ខែនេះ : 62507
សរុប : 17627204