ពិរុទ្ធជនវ័យ២២ឆ្នាំម្នាក់ត្រូវបានតុលាការផ្តន្ទាទោស១២ឆ្នាំទៀតបន្ថែមលើទោសអស់មួយជីវិត ជាប់ពាក់ព័ន្ធវ៉ៃសម្លាប់មិត្តភក័ក្តិ !!




“ខ្មែរដេលី”
ភ្នំពេញ៖ ពិទ្ធជនវ័យ២៣ឆ្នាំម្នាក់  ដែលធ្លាប់ត្រូវតុលាការផ្តន្ទាទោសដាក់គុកអស់មួយជីវិតនោះកាលពីថ្ងៃទី១៣ខែតុលា២០១៧ត្រូវបាន ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់គុកកំណត់១២ឆ្នាំទៀតបន្ថែមលើទោសអស់មួយជីវិត   លើសំណុំរឿង ឃាតកម្មដោយចេតនាមួយករណីទៀតជាប់ពាក់ព័ន្ធការវ៉ៃសម្លាប់មិត្តភកក្តិប្រព្រឹត្តនៅក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ  កាលពីអំឡុងឆ្នាំ២០១៤ ។
 
លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ជនជាប់ចោទរូបនេះមានឈ្មោះជុំ វីរៈ  ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិតាបោះ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
 
នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទត្រូវបានតំពណាងអយ្យការសម្រេចចោទប្រកាន់ពីបទ« ឃាតកម្មគិតទុកជាមុន» តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ  លើជនរងគ្រោះឈ្មោះ ច្រិច ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ ( ជាមិត្តភក្តិ) ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ នៅចំណុចរណ្ដៅដីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
 
គួររំឮកថាៈក្រៅពីសំណុំរឿងឧក្រិដ្ឋខាងលើនេះកាលពីថ្ងៃទី២៧ខែមីនា២០១៧កន្លងទៅនេះជាប់ចោទចោទឈ្មោះ  ជុំវីរៈត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់គុកកំណត់អស់មួយជីវិតជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុនដោយវាយសម្លាប់ប្អូនស្រីជីដូនមួយរបស់ខ្លួនជាសិស្សវិទ្យាល័យ ពងទឹក  ដើម្បីប្លន់យកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះប្រព្រឹត្តកាលពីថ្ងៃទី១០ឧសភា២០១៦នៅក្នុងរាជធានីភ្នំពេញ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 890
សប្ដាហ៍នេះ : 21357
ខែនេះ : 62439
សរុប : 17627136