រដ្ឋសភាអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីសង្គត្តិភាព និងស្ថេរភាពនយោបាយយូរអង្វែងនៅកម្ពុជា




សេចក្ដីស្នើច្បាប់ចំនួន ៤ដែលស្នើឡើងដោយក្រុមអ្នកតំណាងរាស្ត្រហត្ថលេខី ចំនួន៤៩រូប សំដៅធានាឱ្យមានសង្គតិភាពជាមួយច្បាប់ស្ដីពីគណបក្សនយោបាយ និងធានាស្ថេរភាពនយោបាយឱ្យនៅស្ថិតស្ថេរយូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា  ត្រូវបានរដ្ឋសភា ធ្វើការពិភាក្សា និងអនុម័ត យល់ព្រមដោយសម្លេងសមាជិកសភាចំនួន៦៧រូប នៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧។

ក្នុងស័មយប្រជុំនាព្រឹកមិញនេះដែរ បើទោះបីជាអវត្តមានពីក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ក៏វត្តមាននៃសមាជិកសមាជិការដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា មានរហូតដល់ ៦៧រូប ដែលក្នុងនោះ ក៏មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ទាំង ៤នោះ រួមមាន៖ ១-ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ២-ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ៣-ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្ម ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ៤-ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ចំពោះវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល។

ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប តំណាងរាស្ត្រក្រុមហត្ថលេខីទាំង៤៩រូប ថ្លែងថា ច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធបំផ្លិចបំផ្លាញបុគ្គល និងគណបក្សនយោបាយណាមួយឡើយ តែធ្វើឡើងដោយយោងតាមស្ថានភាពនយោបាយ និងការបត់បែននយោបាយ។ ឯកឧត្ដមបន្តថា ការស្នើនេះដោយមើលឃើញអំពីការប្រព្រឹត្តបទល្មើសក្បត់ជាតិធ្ងន់ធ្ងររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចមិនអាចទទួលយកបាននោះទេ។ជាងនេះទៀត ច្បាប់ទាំង៤នេះគ្មានអ្វីពាក់ព័ន្ធទៅនឹងចេតនាចង់បំផ្លិចបំផ្លាញបុគ្គល ឬគណបក្សនយោបាយណាមួយ នោះឡើយ គឺដោយយោងតាមស្ថានភាពនយោបាយបត់បែននាពេលបច្ចុប្បន្ននេះ យោងទៅលើស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើឡើងជាបន្តបន្ទាប់ និងបទដ្ឋានទាំងឡាយដែលនៅមានជាធរមាន។ ចំពោះការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ទាំង៤នេះ សំដៅរៀបចំការបែងចែកអាសនៈរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពេលគណបក្សនយោបាយណាមួយនោះ ដែលបានចូលប្រកួតប្រជែងបោះឆ្នោតសកល ឬ អសកល និងបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយត្រូវបានតុលាការ ឬសមត្ថកិច្ចរំលាយ និងរំសាយចោលជាស្ថាពរ។ជាពិសេសយោងតាមសកម្មភាពក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលបានប្រព្រឹត្តបទល្មើសក្បត់ជាតិក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះស្របតាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចមិនអាចទទួលយកបានទេ ដែលទាមទារឲ្យយកច្បាប់រដ្ឋធម្មនុញ្ញ និងនីតិវិធីព្រហ្មទណ្ឌនៅជាធរមានមកអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្ដមបន្តថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងភស្តុតាងក្បត់ជាតិជាក់ស្តែងរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដោយយកបរទេសធ្វើជាមេដឹកនាំរបស់ខ្លួនផ្ទាល់ សម្រាប់បង្គាប់បញ្ជាស្របតាមមាត្រា៤៤នៃច្បាប់ស្តីពីគណបក្សនយោបាយ និងក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិរលំរលាយ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឲ្យបែកបាក់ និងឲ្យរលំរលាយឆាប់រហ័សជាដើម។ល។ ដោយមើលឃើញសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនរបស់មេដឹកនាំនៃគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលមានភស្តុតាងជាក់ស្តែង និងគម្រោងទៅថ្ងៃមុខដូចនេះ ទើបក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្នើធ្វើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ដើម្បីសង្គតិភាពជាមួយច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មដែលនៅជាធរមានជាបន្តបន្ទាប់មកនេះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 888
សប្ដាហ៍នេះ : 21355
ខែនេះ : 62437
សរុប : 17627134