ធនាគារCIMB ផ្តល់កម្ចីទិញរថយន្ត ក្នុងអត្រាការប្រាក់មិនដល់១ភាគរយផង




“ខ្មែរដេលី”
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារពាណិជ្ជមួយនៅកម្ពុជា បានអនុញ្ញាតនូវកញ្ចប់ឥណទានរថយន្ត ជាមួយនឹងអត្រាការប្រាក់ត្រឹមតែ០,៩ភាគរយ ក្នុងមួយខែ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន ស្របតាមតម្រូវអតិថិជនឲ្យកាន់តែល្អប្រសើរ។

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ឥណទាននេះមានរយៈពេល៥ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្ត ដែលអាចស្នើសុំឥណទានបាន គឺចាប់ពីឆ្នាំ ២០០២ ឡើងទៅ។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់៧០ភាគរយ នៃតម្លៃរថយន្ត ហើយកញ្ចប់ឥណទានរថយន្តនេះ ផ្តល់ទាំងការកាត់ឈ្មោះកាតគ្រី ឬប័ណ្ណចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។

លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារCIMB មានប្រសាសន៍ថា «យើងបានសិក្សាយ៉ាងល្អិតល្អន់ទៅលើទីផ្សារឥណទានរថយន្តក្នុងប្រទេសកម្ពុជា មុននឹងសម្រេចបង្កើតឥណទានរថយន្តនេះឡើង ដើម្បីជួយឲ្យអតិថិជនទទួលបានទាំងរថយន្តដែលខ្លួនស្រឡាញ់ រួមទាំងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរពីធនាគាររបស់យើង»។ លោកស្រី បានបន្តថា ការមានរថយន្តផ្ទាល់ខ្លួន ជារឿងល្អប្រសើរក្នុងការធ្វើដំណើរជិតឆ្ងាយជាលក្ខណៈគ្រួសារ ប្រកបដោយសុខសុវត្ថិភាព ប៉ុន្តែក៏ត្រូវគិតគូរឲ្យច្បាស់លាស់លើកត្តាប្រាក់ចំណូល និងចំណាយ ព្រមទាំងលទ្ធភាព សម្រាប់ការជ្រើសរើសសេវាឥណទាន និងរថយន្តណាមួយ ដែលសមស្រប និងយូរអង្វែង។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនរបស់ប្រទេសម៉ាឡេស៊ី ដោយបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា កាលពីឆ្នាំ២០១០។ បច្ចុប្បន្ន ធនាគារពាណិជ្ជនេះមានសាខាចំនួន១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ដោយធ្វើប្រតិបត្តិការលើអាជីវកម្មលើការផ្តល់សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង និងសេវាប្រតិបត្តិការផងដែរ។

ស្ថាប័នហិរញ្ញវត្ថុលំដាប់ទី២នៅក្នុងប្រទេសម៉ាឡេស៊ីនេះ មានសាខានៅតាមប្រទេសចំនួន៩ក្នុងតំបន់អាស៊ាន និងមាននៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀតដូចជា៖ ប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3316
សប្ដាហ៍នេះ : 5978
ខែនេះ : 39595
សរុប : 17833218