មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

តើហេតុអ្វី និងដោយរបៀបណា បានជាជនជាតិរ៉ូហ៊ីងយ៉ាកំពុងត្រូវបានរងការធ្វើទុក្ខបុកម្នេញ? ហើយហេតុអ្វីបានជាពួកគេមិនត្រូវបានទទួលស្គាល់?:

មិនយូរប៉ុន្មានបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩៤៨, ច្បាប់សហភាពសញ្ជាតិត្រូវបានអនុម័ត ដែលកំណត់ថាតើជនជាតិណាខ្លះអាចទទួលបានសញ្ជាតិ។

យោងតាមរបាយការណ៍មួយនៅឆ្នាំ២០១៥របស់គ្លីនិកសិទ្ធិមនុស្សអន្តរជាតិនៅសាលាច្បាប់យ៉េល (Yale Law School), ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបានបញ្ចូលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់បានអនុញ្ញាតឱ្យគ្រួសារជនជាតិរ៉ូហ៊ីងយ៉ាទាំងឡាយណាដែលបានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងតិចពីរជំនាន់ដើម្បីអាចដាក់ពាក្យស្នើសុំអត្តសញ្ញាណបណ្ណបាន។

កាលដើមឡើយជនជាតិរ៉ូហ៊ីងយ៉ាធ្លាប់ត្រូវបានផ្តល់អត្តសញ្ញាណបណ្ណ ឬក៏សញ្ជាតិតែម្តង ដោយធ្វើការបែងចែកទៅតាមជំនាន់។ កំឡុងពេលនេះ ជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនក៏ធ្លាប់បម្រើការងារនៅក្នុងសភាដែរ។

បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ១៩៦២នៅក្នុងប្រទេសមីយ៉ាន់ម៉ាមក អ្វីៗជាច្រើនបានផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា។ ប្រជាពលរដ្ឋទាំងអស់ត្រូវបានតម្រូវឱ្យទទួលបានកាតចុះឈ្មោះជាតិ។ យ៉ាងណាក៏ដោយ ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានផ្តល់ត្រឹមតែអត្តសញ្ញាណបណ្ណបរទេសដែលត្រូវបានកំណត់ចំនួនការងារ និងឱកាសសិក្សាផ្សេងៗទៀត ដែលពួកគេអាចស្វែងរក និងទទួលបាន។

នៅឆ្នាំ១៩៨២ ច្បាប់ថ្មីមួយស្តីពីសញ្ជាតិត្រូវបានអនុម័ត ដែលបានបោះបង់ជនជាតិរ៉ូហ៊ីងយ៉ាជាជនជាតិដែលគ្មានរដ្ឋ។ ស្ថិតនៅក្រោមច្បាប់ថ្មីនេះ ជាថ្មីម្តងទៀតជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបានគេទទួលស្គាល់ថាជាក្រុមជាតិពន្ធុមួយក្នុងចំណោមក្រុមជាតិពន្ធុរបស់ប្រទេសមីយ៉ាន់ម៉ាទាំង១៣៥ក្រុមឡើយ។ ច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងនូវបីកម្រិតនៃសញ្ជាតិ។

ដើម្បីទទួលបាននូវកម្រិតមូលដ្ឋានបំផុត (សញ្ជាតិដើម) ត្រូវតែមានភស្តុតាងបញ្ជាក់ថាគ្រួសាររបស់មនុស្សម្នាក់នោះធ្លាប់បានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាមុនឆ្នាំ១៩៤៨ ក៏ដូចជាមានភាពស្ទាត់ជំនាញភាសាណាមួយក្នុងចំណោមភាសាជាតិជាច្រើន។ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនមិនមានឯកសារក្រដាសទេ ព្រោះឯកសារក្រដាសនោះមិនត្រូវបានផ្តល់ ឬមានសម្រាប់ពួកគេឡើយ។

ជាលទ្ធផលនៃការបង្កើតច្បាប់ថ្មីនេះឡើងមក សិទ្ធិសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដើម្បីរៀនសូត្រ, ធ្វើការ, ការធ្វើដំណើរ, រៀបអាពាហ៍ពិពាហ៍, ប្រតិបត្តិសាសនា និងការទទួលបាននូវសេវាសុខភាពត្រូវបាននិងបន្តរឹតត្បិតដដែល។

ជនជាតិរ៉ូហ៊ីងយ៉ាមិនអាចបោះឆ្នោតបានទេ ហើយសូម្បីតែពួកគេចង់ឆ្លងកាត់ការធ្វើតេស្តយកសញ្ជាតិ ក៏ពួកគេត្រូវតែកំណត់អត្តសញ្ញាណជនជាតិដើមផងដែរ ដូចដែលធ្លាប់បានជំទាស់សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាមកហើយ ព្រមទាំងដែនកំណត់ជាច្រើនត្រូវបានគេដាក់សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាក្នុងការចូលបម្រើក្នុងផ្នែកវិជ្ជាជីវះច្បាស់លាស់មួយចំនួនដូចជាវិទ្យាពេទ្យ, ច្បាប់ ឬក៏មុខតំណែងពិសេសផ្សេងៗ។

ចាប់តាំងពីទស្សវត្សឆ្នាំ១៩៧០មក ការបង្ក្រាបមួយចំនួនទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីនត្រូវបានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាដូចជាប្រទេសបង់ក្លាដែស, ម៉ាឡេស៊ី, ថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀត។ ក្នុងកំពុងពេលនៃការបង្រ្កាបនោះ ជនភៀសខ្លួនត្រូវបានរាយការណ៍ជាច្រើនដងអំពីការចាប់រំលោភ, ការធ្វើទារុណកម្ម, ការលួចដុតផ្ទះសំបែង និងសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។

ក្រោយពីការសម្លាប់ប៉ូលិសព្រំដែន០៩នាក់នៅក្នុងខែតុលា ឆ្នាំ២០១៦មក ទាហានរដ្ឋាភិបាលបានចាប់ផ្តើមសម្រុកចូលក្នុងបណ្តាភូមិជាច្រើនក្នុងរដ្ឋរ៉ាឃីន។

រដ្ឋាភិបាលបានស្តីបន្ទោសទៅលើអ្វីដែលគេហៅពួកយុទ្ធជនទាំងនោះគឹមកពីក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា។ ការសម្លាប់នេះបាននាំឱ្យមានការបង្រ្កាបដោយសន្តិវិធីទៅលើបណ្តាភូមិនានាដែលមានជនជាតិរ៉ូហ៊ីងយ៉ារស់នៅ។ ក្នុងកំឡុងពេលធ្វើការបង្រ្កាប ទាហានរដ្ឋាភិបាលត្រូវបានរងការចោទប្រកាន់ជាច្រើនទៅលើការរំលោភសិទ្ធិមនុស្ស, រួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ, ការរំលោភ និងការលួចដុតផ្ទះសំបែង ហើយការចោទប្រកាន់ដោយគ្មានភស្តុតាងទាំងនោះត្រូវបានរដ្ឋាភិបាលបដិសេធ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មន្រ្តីអង្គការសហប្រជាជាតិម្នាក់បានចោទប្រកាន់ទៅលើរដ្ឋាភិបាលថាកំពុងធ្វើការ “បោសសំអាតជាតិពន្ធុ” ទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ វាមិនមែនជាលើកទី១ឡើយដែលការចោទប្រកាន់បែបនេះបានធ្វើឡើង។

ឧទាហរណ៍កាលពីខែមេសា ឆ្នាំ២០១៣ អង្គការសិទ្ធិមនុស្សបាននិយាយថាប្រទេសមីយ៉ាន់ម៉ាកំពុងធ្វើយុទ្ធនាការបោសសំអាតជាតិពន្ធុប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាលបានបដិសេធដោយមិនផ្លាស់ប្តូរចំពោះការចោទប្រកាន់នេះ។

ថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាបានដាក់ចេញនូវការបង្រ្កាបទូទាំងប្រទេសទៅលើជនជាតិរ៉ូហ៊ីងយ៉ាក្រោយពីប៉ុស្តិប៉ូលិសនិងបន្ទាយទាហានរងការវាយប្រហារនៅចុងខែសីហានេះ។

អ្នកស្រុក និងពួកសកម្មជនធ្លាប់បានពិពណ៌នាអំពីឈុតឆាកនៃការបាញ់ប្រហារដោយមិនរើសអើងរបស់ទាហានទៅលើជនជាតិរ៉ូហ៊ីងយ៉ាដែលគ្មានអាវុធទាំងប្រុសស្រី និងក្មេងៗ។

យ៉ាងណាក៏ដោយរដ្ឋាភិបាលធ្លាប់បាននិយាយថាមនុស្សជិត១០០នាក់ត្រូវបានសម្លាប់ក្រោយពីបុរសប្រដាប់ដោយអាវុធជាច្រើននាក់ដែលមកពីកងទ័ពសង្រ្គោះរ៉ូហ៊ីងយ៉ាអារ៉ាកាន់ (Arakan Rohingya Salvation Army) បានបើកការវាយឆ្មក់ទៅលើប៉ុស្តិប៉ូលិសក្នុងតំបន់។

ចាប់តាំងពីការប្រើប្រាស់អំពើហឹង្សាបានផ្ទុះឡើង ក្រុមសិទ្ធិមនុស្សបានធ្វើការកត់ត្រាជាឯកសារនូវទីតាំងចំនួន១០កន្លែងដែលមានភ្លើងឆាបឆេះក្នុងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។

យោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មនុស្សជាង ៥០០.០០០នាក់បានរត់ភៀសខ្លួនចេញពីអំពើហឹង្សានេះ ដោយមានមនុស្សរាប់ពាន់នាក់ទៀតបានជាប់នៅតំបន់ដែលគ្មានមនុស្សនៅរវាងប្រទេសទាំងពីរ។

អង្គការសហប្រជាជាតិក៏បានធ្លាប់និយាយផងដែរថា ជនស៊ីវិលរាប់រយនាក់ដែលធ្លាប់បានព្យាយាមចូលក្នុងប្រទេសបង់ក្លាដែស ត្រូវបានរុញត្រឡប់ក្រោយវិញដោយកងល្បាត។ ពួកគេភាគច្រើនត្រូវបានឃុំឃាំង និងបង្ខំឱ្យត្រឡប់ក្រោយចូលក្នុងប្រទេសមីយ៉ាន់ម៉ាវិញ។  (ត)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 957
សប្ដាហ៍នេះ : 21424
ខែនេះ : 62506
សរុប : 17627203