ADB បញ្ជាក់ថា ភាពរឹងមាំនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ី ជួយបង្កើនភាពធន់របស់សេដ្ឋកិច្ច




ការតភ្ជាប់ទំនាក់ទំនង តាមរយៈពាណិជ្ជ-កម្ម និងការវិនិយោគ ដែលកាន់តែមានសន្ទុះកើនឡើង នៅអាស៊ី និងប៉ាស៊ីហ្វិក បានជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់នេះ ចំពោះភាពមិនប្រាកដប្រជា ដែលកើតឡើងក្នុងបរិយាកាសគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក នេះបើតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារ-អភិវឌ្ឍន៍អាស៊ី (ADB) ។

 

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានឱ្យដឹងថា ក្នុងការសិក្សាមួយចេញផ្សាយនៅថ្ងៃនេះ   ដែលមានចំណងជើងថា   របាយការណ៍ស្តីពីសមាហ-  រណកម្មសេដ្ឋកិច្ចនៅអាស៊ី (AEIR) ធនាគារអភិវឌ្ឍន៍អាស៊ី បានពិនិត្យលើនិន្នាការនៃសមាហរណកម្មតំបន់ នាពេលថ្មីៗនេះ និងបានបង្កើតនូវសន្ទទស្សន៍សមាហរណកម្មតំបន់ថ្មីមួយ។ 

 

របាយការណ៍នេះក៏មានជំពូកពិសេសមួយអំពីរបៀបដែលអាស៊ីអាចបង្កើនភាពធន់ទ្រាំនៃវិស័យហិរញ្ញវត្ថុរបស់ខ្លួនក្នុង      យុគសម័យដែលមានការភ្ជាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្នាទៅវិញទៅមក។ភាពរឹងមាំនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ មានតួនាទីជាខែលសម្រាប់ការពារតំបន់នេះទប់ទល់នឹងភាពមិនប្រាកដប្រជានៃស្ថានភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល នេះបើតាមការលើកឡើងដោយរបាយការណ៍នេះ។ ក្នុងឆ្នាំ ២០១៦ ភាគរយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយ និងប្រទេសមួយទៀតក្នុងតំបន់ បើគិតជាតម្លៃ កើនឡើងដល់ ៥៧,៣% ក្នុងឆ្នាំ ២០១៦ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន បើធៀបនឹងកំណើនជាមធ្យម ៥៥,៩% ពីឆ្នាំ ២០១០ ដល់ ២០១៥។តម្លៃនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងតំបន់អាស៊ីទាំងមូល បានកើនឡើងដល់ ២៧២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦ បើទោះបីជាលំហូរFDIជាសកលមកកាន់តំបន់នេះបានថយចុះ៦% ក៏ដោយ។ FDI ពីប្រទេសមួយទៅប្រទេសមួយទៀត ក្នុងតំបន់នេះ គឺជាភាគរយនៃ FDI សរុប ដែលចូលមកក្នុងតំបន់នេះ កើនឡើងពី ៤៨% ក្នុងឆ្នាំ ២០១៥ ដល់ ៥៥% ក្នុងឆ្នាំ ២០១៦។ ដោយសារតែ FDI ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់អាស៊ីនេះ   បំពេញតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍ     សង្វាក់តម្លៃ គេរំពឹងថា វាក៏នឹងជួយពង្រឹងកំណើនពាណិជ្ជកម្មរបស់តំបន់នេះផងដែរ។

 

 សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់អាស៊ី បានបន្តពង្រីកវត្តមានក្នុងសកលលោក ដោយ FDI ដែលមានប្រភពពីអាស៊ី បានកើនឡើង ១១% ក្នុងឆ្នាំ ២០១៦ ដល់ ៤៨២ ពាន់លានដុល្លារ ជាពិសេស តាមរយៈការវិនិយោគលើថាមពលកកើតឡើងវិញ ធនធានធម្មជាតិ ឧបករណ៍សើមីខុនដាក់ឌ័រ (semiconductors) និងបច្ចេក-វិទ្យាព័ត៌មាន។លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា “តំបន់អាស៊ី និងប៉ាស៊ីហ្វិក កំពុងដឹកនាំការងើបឡើងវិញនៃពាណិជ្ជកម្មសកលលោក ដែលជួយឲ្យតំបន់នេះអាចបន្តរក្សាសន្ទុះកំណើនខ្ពស់របស់ខ្លួន បើទោះបីជាស្ថានភាពគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក កំពុងមានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការនៅអាស៊ី នឹងជួយពង្រឹងកំណើនសេដ្ឋកិច្ច និងភាពធន់ទ្រាំផ្នែកហិរញ្ញវត្ថុរបស់តំបន់នេះ។”របាយការណ៍ AEIR  ឆ្នាំ ២០១៧ នេះ បានបង្កើតនូវសន្ទទស្សន៍ថ្មីមួយ ដែលមានឈ្មោះថា     សន្ទទស្សន៍កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់អាស៊ីប៉ាស៊ីហ្វិក។ សន្ទទស្សន៍នេះធ្វើការវាស់វែងសមាហរណកម្មតំបន់ ដោយពិនិត្យលើសមាសភាគចំនួន ៦ ដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ប្រាក់និងហិរញ្ញវត្ថុ សង្វាក់តម្លៃ ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនងថ្នាក់តំបន់  ការផ្លាស់ទីរបស់មនុស្ស និងសមាហរណកម្មស្ថាប័ននិងសង្គម។ 

 

សន្ទទស្សន៍នេះមានគោលបំណងជួយឲ្យអ្នកតាក់តែងគោលនយោបាយយល់ដឹងកាន់តែច្បាស់ និងចេះវាស់វែងកត្តាដែលជួយជម្រុញឲ្យកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មថ្នាក់តំបន់កាន់តែមានការកើនឡើង។របាយការណ៍នេះក៏មានជំពូកពិសេសមួយ ដែលពិពណ៌នាអំពីរបៀបដែលអាស៊ីអាចពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ក្នុងយុគសម័យនៃការភ្ជាប់ទំនាក់ទំនងទៅវិញទៅមកផ្នែកហិរញ្ញវត្ថុ។ ចំណុចមួយ ដែលត្រូវបានរំម្លេចក្នុងជំពូកនេះគឺ ២០ ឆ្នាំ ក្រោយវិបត្តិហិរញ្ញវត្ថុនៅអាស៊ី អាស៊ីនៅតែរឹងមាំ ដោយប្រព័ន្ធហិរញ្ញវត្ថុកាន់តែភាពល្អប្រសើរជាងមុន បទបញ្ជានានាកាន់តែរឹងមាំជាងមុន ហើយយន្តការសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងតំបន់កាន់តែដំណើរការល្អជាងមុន៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 913
សប្ដាហ៍នេះ : 21380
ខែនេះ : 62462
សរុប : 17627159