មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

 

តើជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ហើយតើពួកគេបានទៅដល់កន្លែងណាខ្លះ?: ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៧០ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានរត់ចេញពីប្រទេសមីយ៉ាន់ម៉ាដោយសារតែការធ្វើទុក្ខបុកម្នេញកាន់តែកើនឡើង។

 

យោងទៅតាមទិន្នន័យដែលទទួលបានពីអង្គការសហប្រជាជាតិថ្មីៗបំផុតក្នុងខែឧសភានេះ ចំនួនជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង១៦៨.០០០នាក់បានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ២០១២។

 

បន្ទាប់ពីអំពើហឹង្សាដែលបានកើតឡើងកាលពីឆ្នាំមុន ចំនួនជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ៨៧.០០០នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសចាប់ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែកក្កដា ឆ្នាំ២០១៧ យោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ។

 

ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ក៏បានប្រថុយជីវិតរបស់ពួកគេដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ីដោយជិះទូកឆ្លងកាត់ឈូងសមុទ្រប៉ែនហ្គល (Bay of Bengal) និងសមុទ្រអែនដាម៉ាន់ (Andaman sea)។ ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៥ ជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ១១២.០០០នាក់បានធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះ។

 

មុនពេលមានអំពើហឹង្សាកើតឡើងក្នុងខែសីហានេះ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថានឹងមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន ៤២០.០០០នាក់នៅអាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀត ខាងអង្គការសហប្រជាជាតិក៏បាននិយាយថានឹងមានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១២០.០០០នាក់ ធ្វើការផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

 

ចាប់តាំងពីអំពើហឹង្សាបានចាប់ផ្តើមនៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ាមក ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)បាននិយាយថាជនជាតិរ៉ូហ៊ីងយ៉ាជាង៥០០.០០០នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)ក៏បានបន្ថែមថាមនុស្សជាង១.០០០នាក់ដែលភាគច្រើនជាជនជាតិរ៉ូហ៊ីងយ៉ាអាចត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ (ត)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 960
សប្ដាហ៍នេះ : 21427
ខែនេះ : 62510
សរុប : 17627206