កម្ពុជាបង្កើនមហិច្ឆតាប្រមូលទេសចរចិនឲ្យលើសពី២លាននាក់




“ខ្មែរដេលី”
រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថ្មីក្នុងការទាក់ទាញទេសចរចិនឲ្យបានលើសពី២លាននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

ផែនការថ្មីនេះ បន្ទាប់ពីរយៈពេលចុងក្រោយនេះមានការកើនឡើងនូវភ្ញៀវទេសចរចិនមកកាន់ កម្ពុជាជាបន្តបន្ទាប់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជាចង់បាននូវកំណើនទេសចរចិនឲ្យកើនលើសពី២លាននាក់ នៅត្រឹមឆ្នាំ២០២០។

ថ្លែងក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីទីផ្សារទេសចរចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន “China Ready” សម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ផែនការស្រូបយកភ្ញៀវទេសចរចិនបានលើសពី២លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ៧,៥លាននាក់នៅឆ្នាំ២០២០ ដោយសារ ទេសចរចិនក្នុងរយៈពេលចុងក្រោយនេះ ចេញទៅក្រៅប្រទេសច្រើនជាងគេនៅលើពិភពលោក»។ លោក ថោង ខុន បានបង្ហាញនូវភាពជឿជាក់ថា  កម្ពុជានឹងអាចសម្រេចផែនការក្នុងការទាក់ទាញភ្ញៀវទេសចរចិនលើសពី២លាននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយសារតែប្រទេសកម្ពុជា និងចិនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

លោកស្រី Yang Xiuping អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន មានប្រសាសន៍ថា ការត្រៀមលក្ខណៈរបស់កម្ពុជា នឹងសម្រេចតាមផែនការគ្រោងទុក ដោយសារតែរដ្ឋាភិបាលចិនបានជំរុញឲ្យទេសចរចិន និងអ្នកជំនួញចិន មកបណ្តាក់ទុកវិនិយោគលើវិស័យទេសចកម្ពុជាកាន់តែច្រើនឡើង។

របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៧នេះ ទេសចរចិនបានមកដល់កម្ពុជាមានចំនួនជាង៧៤ម៉ឺននាក់ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទេសចរដែលបានមកដល់កម្ពុជាសរុបជាង៣,៥លាននាក់។

ក្រសួងទេសចរណ៍ បានព្យាករណ៍ថា បើសិនជាកម្ពុជាស្រូបបានទេសចរចិនលើសពី២លាននាក់ ក្នុងចំណោមទេសចរបរទេសជាង៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០មែន នោះវានឹងនាំចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណ៥.០០០លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ជិត១លាននាក់៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 908
សប្ដាហ៍នេះ : 21375
ខែនេះ : 62457
សរុប : 17627154