លោកស៊ីប្តេជ្ញាជំរុញការអភិវឌ្ឍន៍ចំណងទាក់ទងចិន-វៀតណាម




ប៉េកាំង: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីជំរុញការអភិវឌ្ឍន៍ដែលមាននិរន្តភាព, ភាពរឹងមាំ និងស្ថេរភាពនៃទំនាក់ទំនងរវាងចិន និងវៀតណាម។

លោកស៊ីដែលក៏ជាអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) ផងដែរនោះ បានធ្វើការកត់សំគាល់នេះក្នុងអំឡុងការជួបប្រជុំមួយជាមួយលោក ហួង ប៊ីញ ក្វាន (Huang Binh Quan) បេសកជនពិសេសរបស់លោក ង្វៀន ភូត្រុង (Nguyen Phu Trong) អគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម (CPV)។

លោកហួងក៏ជាប្រធានគណកម្មការសម្រាប់ទំនាក់ទំនងក្រៅប្រទេសនៃគណកម្មាធិការកណ្តាល CPV ផងដែរ។

លោកស៊ីបាននិយាយថាថ្នាក់ដឹកនាំថ្មីនៃគណកម្មាធិការកណ្តាល CPC នឹងធ្វើការជាមួយថ្នាក់ដឹកនាំគណកម្មាធិការកណ្តាល CPV ដោយដឹកនាំដោយលោក ង្វៀន ភូត្រុង ដើម្បីធ្វើឱ្យស៊ីជំរៅទំនាក់ទំនងជាយុទ្ធសាស្រ្ត, បង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ, អនុវត្តន៍នូវការមូលមតិគ្នាជាសំខាន់ព្រមទាំងដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហាដែលមានជាប់ទាក់ទងដើម្បីជំរុញការអភិវឌ្ឍន៍ដែលមាននិរន្តភាព, ភាពរឹងមាំ និងស្ថេរភាពនៃចំណងទាក់ទងទ្វេភាគី។

លោកបាននិយាយថាបក្សរបស់ចិន និងវៀតណាមដែលទាំងពីរនេះជាបក្សកំពុងកាន់អំណាចរបស់ប្រទេសសង្គមនិយមនោះនឹងមើលឃើញនូវទំនាក់ទំនងចិន-វៀតណាមពីចំណុចដែលមានប្រៀបជាងកាន់តែខ្ពស់មួយព្រម ព្រមទាំងកម្រឹតដែលកាន់តែស៊ីជំរៅ ហើយនឹងជំរុញយ៉ាងខ្លាំងការកសាងសហគមន៍មួយដែលមានអនាគតដូចគ្នា។

សម្រាប់លោកវិញលោក ហួង ប៊ីញក្វាន បាននិយាយថាវៀតណាមទន្ទឹងរង់ចាំការយោគយល់គ្នាដែលកាន់តែស៊ីជំរៅនៃស្មារតីសមាជជាតិលើកទិ១៩របស់ CPC ព្រមទាំងគំនិតស៊ី ជីនពីង ស្តីពីលទ្ធិសង្គមនិយមតាមបែបចិនសម្រាប់សករាជថ្មីមួយ។

លោកបាននិយាយថាវៀតណាមត្រៀមខ្លួនធ្វើការជាមួយចិនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនៅក្នុងសករាជថ្មីឱ្យទៅដល់កម្រឹតខ្ពស់ថ្មីមួយ។

លោកហួងក៏បាននាំយកសារពីលោក ង្វៀន ភូត្រុង ទៅជូនប្រធានាធិបតីស៊ីផងដែរ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 914
សប្ដាហ៍នេះ : 21381
ខែនេះ : 62463
សរុប : 17627160