ចិន និងកូរ៉េខាងត្បូងព្រមព្រៀងគ្នានាំយកកិច្ចសហប្រតិបត្តិការឱ្យត្រឡប់មករកភាពធម្មតាវិញ




ប៉េកាំង: ក្រសួងការបរទេសចិនបាននិយាយពីថ្ងៃអង្គារថាចិន និងកូរ៉េខាងត្បូងបាននឹងកំពុងថែរក្សាការទាក់ទងគ្នាស្តីពីបញ្ហាឧបទ្វីបកូរ៉េតាមរយៈបណ្តាញការទូត។

ការផ្សាយព័ត៌មានមួយរបស់ក្រសួងបាននិយាយថា ការបង្កើនការទាក់ទង និងកិច្ចសហប្រតិបត្តិការគឺស្របទៅតាមផលប្រយោជន៍រួមរបស់ចិន និងកូរ៉េខាងត្បូង។ ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យការទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗត្រឡប់ទៅរកផ្លូវធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ការផ្សាយព័ត៌មាននោះបាននិយាយបន្ថែមថាភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងទាក់ទងចិន-កូរ៉េខាងត្បូងព្រមទាំងត្រៀមខ្លួនជំរុញភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់ខ្លួន។ “ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងបញ្ជាក់អះអាងឡើងវិញនូវគោលការណ៍នៃការធ្វើឱ្យចេញជារូបរាងពិតប្រាកដការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េព្រមទាំងសម្រេចឱ្យបានដំណោះស្រាយដោយសន្តិភាពមួយនៃបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ។”

តាមការផ្សាយព័ត៌មាននោះឱ្យដឹងថាភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យប្រសើរការទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តប្រកបដោយគោលបំណងមួយជួយសម្រួលឱ្យមានដំណោះស្រាយចំពោះបញ្ហានុយក្លេអ៊ែរតាមរយៈកិច្ចប្រឹងប្រែងការទូតដែលចាំបាច់ទាំងអស់។

ការផ្សាយនោះបាននិយាយថាកូរ៉េខាងត្បូងបានទទួលស្គាល់ជំហរ និងកង្វល់របស់ចិនលើការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD។

ការផ្សាយនោះបាននិយាយថាកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងច្បាស់ថាការដាក់ពង្រាយ THAAD នឹងមិនផ្តោតទៅលើប្រទេសទីបីណាមួយទេ ព្រមទាំងនឹងមិនធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ប្រទេសចិនឡើយ។

ការផ្សាយនោះបាននិយាយថាភាគីចិន នឹងកត់ទុកនូវជំហររបស់កូរ៉េខាងត្បូងហើយសង្ឃឹមថាកូរ៉េខាងត្បូងនឹងដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហាដែលមានជាប់ទាក់ទង។ ភាគីទាំងពីរបានព្រមព្រៀងបន្តការទាក់ទងគ្នាតាមរយៈបណ្តាញយោធា និងយោធា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 901
សប្ដាហ៍នេះ : 21368
ខែនេះ : 62450
សរុប : 17627147