បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងតំបន់ការទូតក្រុងកាប៊ុលស្លាប់៤នាក់ របួស១៣នាក់




កាប៊ុល: អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Najib Danesh បាននិយាយថាមនុស្ស៤នាក់ស្លាប់ និង១៣នាក់ទៀតរបួសនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងឡើងនៅក្នុងបរិព័ន្ធភូមិការទូតដែលមានសំណង់ការពារក្នុងក្រុងកាប៊ុលកាលពីថ្ងៃអង្គារ។

លោក Danesh បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯកន្លែងផ្ទុះក្នុងតំបន់ Wazir Akbar Khan ថា សេចក្តីរាយការណ៍ដែលយើងប្រមូលបានគូសបញ្ជាក់ថាមនុស្ស៤នាក់ដែលរួមមានស្រ្តីម្នាក់ផងបានស្លាប់ និង១៣នាក់ទៀតដែលរួមមានស្រ្តីមួយចំនួនផងបានរងរបួស។

អ្នកនាំពាក្យនោះបាននិយាយថាការស៊ើបអង្កេតមួយបានដំណើរការហើយព័ត៌មានលំអិតថែមទៀតនឹងត្រូវគេធ្វើជាសាធារណៈបន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត។

តែយ៉ាងណាក៏ដោយមន្រ្តីប៉ូលិសម្នាក់នៅឯកន្លែងផ្ទុះនោះបាននិយាយថាអ្នកវាយប្រហារបានធ្វើឱ្យផ្ទុះគ្រាប់បែកដែលដាក់នឹងម៉ូតូរបស់គាត់។

បណ្តាញទូរទស្សន៍ក្នុងស្រុក Tolo រាយការណ៍ថាការផ្ទុះនោះបានសម្លាប់មនុស្ស៧នាក់ និងរបួស២នាក់ទៀតដែលភាគច្រើនជាជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយនៅជាច្រើនម៉ោងក្រោយពីការផ្ទុះនោះក្រុមរដ្ឋអ៊ីស្លាម (IS) បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារធ្វើឱ្យស្លាប់នេះ។

ក្រុម IS បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារមួយទៅលើវិហារម៉ូស Imam-e-Zaman ក្នុងចុងខាងលិចក្រុងកាប៊ុលកាលពីថ្ងៃទី២០ ខែតុលា ដែលធ្វើឱ្យមនុស្សជាង៥០នាក់ស្លាប់ និង៤០នាក់ទៀតរបួស។




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3323
សប្ដាហ៍នេះ : 5985
ខែនេះ : 39602
សរុប : 17833225