ប្រធានាធិបតីអាមេរិកទៅដល់ប្រទេសជប៉ុន




តូក្យូ: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យសម្រាប់ការឈប់សំចតលើកដំបូងនៃដំណើរទស្សនកិច្ចនៅអាស៊ីរយៈពេល៩ថ្ងៃរបស់លោក។

យន្តហោះ Air Force One របស់លោកប្រធានាធិបតីបានចុះចតនៅឯមូលដ្ឋានអាកាសអាមេរិកយ៉ូកូតានៅជាយក្រុងតូក្យូកាលពីព្រឹកថ្ងៃអាទិត្យដែលនៅទីនោះលោកបានធ្វើសុន្ទរកថាមួយទៅកាន់បុគ្គលិកយោធាអាមេរិក និងជប៉ុន។

លោកបាននិយាយថាក្រៅពីការរឹតបន្តឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តក្នុងផ្នែកសន្តិសុខនោះ អាមេរិកនឹងស្វែងរកការធ្វើពាណិជ្ជកម្មដោយសេរី ត្រឹមត្រូវ និងទៅវិញទៅមកផងដែរក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

មុនចេញពីការិយាល័យរបស់លោកទៅជូបលោកត្រាំ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ (Shinzo Abe) បាននិយាយថាលោកសង្ឃឹមថានឹងធ្វើឱ្យចំណងសម្ព័ន្ថភាពជប៉ុន-អាមេរិករឹតតែខ្លាំងឡើងតាមរយៈទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ។

ប្រទេសជប៉ុនគឺជាការឈប់សំចតលើកដំបូងរបស់លោកត្រាំក្នុងដំណើរទស្សនកិច្ចប្រទេស៥នៅអាស៊ីដែលនឹងនាំលោកទៅកាន់កូរ៉េខាងត្បូង, ចិន, វៀតណាម និងហ្វីលីពីន។

លោកត្រាំក៏នឹងចូលរួមផងដែរកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅក្នុងប្រទេសហ្វីលីពីន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា និងបង់ក្លាដែសចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិលត្រឡប់វិញប្រជាជនរ៉ូហ៊ីងយ៉ា

ប្រមុខ IAEA: អ៊ីរ៉ង់ផ្តល់សិទ្ធិចូលដល់ពួកអធិការកិច្ចអ.ស.បទៅកាន់កន្លែងនុយក្លេអ៊ែរដែលពួកគេចង់ទៅមើល

ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េនឹងស្បថចូលកាន់តំណែងនៅថ្ងៃសុក្រ

កិច្ចប្រជុំកំពូលត្រីភាគីនៅរុស្ស៊ីពិភាក្សាពីស្ថានការណ៍នៅស៊ីរី

ប្រធានាធិបតីហ្ស៊ីមបាវ៉េលាលែងពីតំណែងហើយ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 899
សប្ដាហ៍នេះ : 21366
ខែនេះ : 62448
សរុប : 17627145