ចិន និងអេហ្ស៊ីបប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ




សាមអែលសេក: បេសកជនពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងជារដ្ឋមន្រ្តីអប់រំ លោក ចេន បាវសេង (Chen Baosheng) បាននិយាយនៅទីក្រុងសាមអែលសេក ប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទនេះថាចិនមានឆន្ទះធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការដែលសំអាងលើហេតុការណ៍ជាមួយប្រទេសអេហ្ស៊ីបក្នុងគ្រប់វិស័យទាំងអស់ដើម្បីជំរុញទៅមុខភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ។

លោកចេនបានធ្វើការកត់សំគាល់នេះក្នុងកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់-ស៊ីស៊ី (Abdel-Fattah Al-Sisi) នៅខាងក្រៅវេទិកាយុវជនពិភពលោកដែលគេធ្វើឡើងរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកានោះ។

លោកចេនបានសង្កត់ធ្ងន់ថាចិនតែងតែពិនិត្យមើលឡើងវិញនូវទំនាក់ទំនងចិន-អេហ្ស៊ីបចេញពីទស្សនៈជាយុទ្ធសាស្រ្ត និងយូរអង្វែងមួយព្រមទាំងព្យាយាមជំរុញនូវចំណងទាក់ទងទ្វេភាគីឱ្យស្របទៅតាម។

លោកបាននិយាយតទៅទៀតថា ចិនមានបំណងធ្វើការជាមួយអេហ្ស៊ីបដើម្បីអនុវត្តន៍នូវការមូលមតិគ្នាយ៉ាងសំខាន់ដែលបានសម្រេចឡើងដោយប្រមុខរបស់ប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យស៊ីជំរៅថែមទៀតកិច្ចសហប្រតិបត្តិការដែលសំអាងលើហេតុការណ៍ក្នុងគ្រប់វិស័យទាំងអស់ដើម្បីជំរុញទៅមុខភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិន និងអេហ្ស៊ីប។
    សម្រាប់លោកវិញលោកស៊ីស៊ីបានអរគុណលោកស៊ីដែលបានបញ្ជូនបេសកជនពិសេសរបស់លោកឱ្យមកចូលរួមវេទិកានេះព្រមទាំងបានអបអរសាទរយ៉ាងកក់ក្តៅដល់លោកស៊ីដែលបានបញ្ចប់ដោយជោគជ័យសមាជជាតិCPCលើកទី១៩។ លោកក៏បានស្នើដល់លោកចេនឱ្យពាំនាំនូវការគោរពដោយស្មោះត្រង់ និងការជូនពរដល់លោកស៊ី។

លោកស៊ីស៊ីបាននិយាយថាអេហ្ស៊ីបស្ងើចសរសើរដល់ជោគជ័យរបស់ចិនក្នុងគ្រប់វិស័យទាំងអស់នៃការអភិវឌ្ឍន៍ហើយសង្ឃឹមថានឹងរៀនសូត្រនូវបទពិសោធន៍នៃការធ្វើកំណែទម្រង់ព្រមទាំងការអភិវឌ្ឍន៍របស់ចិន។

វេទិកាយុវជនពិភពលោកមានការចូលរួមពីយុវវ័យជាង ៣.២០០នាក់មកពីប្រទេស១១៣ដែលតំណាងឱ្យផ្នែកផ្សេងៗនៃពិភពលោកក្រោមពាក្យស្លោកថា “យើងត្រូវការនិយាយគ្នា (We need to talk)”។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 919
សប្ដាហ៍នេះ : 21386
ខែនេះ : 62468
សរុប : 17627165