ទីភ្នាក់ងារអ.ស.បឱ្យនាវាពាណិជ្ជកម្មទាំងអស់ដែលចតនៅកំពង់ផែសមុទ្រក្រហមប្រទេសយ៉េមែនចាកចេញជាបន្ទាន់




សាណាអា: កាលពីថ្ងៃចន្ទទីភ្នាក់ងារអ.ស.បមួយបានជូនដំណឹងដល់គ្រប់នាវាពាណិជ្ជកម្មទាំងអស់ដែលចតនៅក្នុងទីក្រុងកំពង់ផែ Hodeidah និងSaleef នៃសមុទ្រក្រហមរបស់ប្រទេសយ៉េមែនឱ្យចាកចេញពីកំពង់ផែទាំងនោះជាបន្ទាន់។

ទង្វើនេះធ្វើឡើងបន្ទាប់ពីការសម្រេចរបស់ក្រុមចម្រុះយោធាដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត កាលពីព្រឹកថ្ងៃចន្ទនេះបិទដែនអាកាស, ដីគោក និងកំពង់ផែសមុទ្ររបស់ប្រទេសយ៉េមែនទាំងអស់ដើម្បីបញ្ឈប់នូវអ្វីដែលក្រុមចម្រុះបាននិយាយថាលំហូរគ្រឿងសព្វាវុធទៅឱ្យពួកឧទ្ទាមហ៊ូធីយ៉េមែនពីប្រទេសអ៊ីរ៉ង់នោះ។

ការសំរេចរបស់ក្រុមចម្រុះធ្វើឡើងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងកាលពីថ្ងៃសៅរ៍ពីពួកយុទ្ធជនហ៊ូធីទៅលើរាជធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ដែលបានផ្ទុះនៅខាងជើងព្រលានយន្តហោះ King Khalid។

តាមទីភ្នាក់ងារព័ត៌មាន Saba ដែលគ្រប់គ្រងដោយពួកហ៊ូធីឱ្យដឹងថានៅពេលជាមួយគ្នានោះដែរពួកហ៊ូធីបានព្រមានក្រុមចម្រុះប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីវាយប្រហារកំពង់ផែទាំងនោះ ដោយនិយាយថាកងកម្លាំងរបស់ខ្លួនត្រៀមខ្លួនការពារប្រទេសនេះ។

ទីភ្នាក់ងារជំនួយអ.ស.បបានព្រមានថាការប្រយុទ្ធគ្នាណាមួយនៅក្នុងកំពង់ផែទាំងនោះនឹងបង្កើននូវមហន្តរាយមនុស្សធម៌របស់ប្រទេសនោះ។

តាមទីភ្នាក់ងារអ.ស.បឱ្យដឹងថាសង្រ្គាមនេះបានសម្លាប់ជនជាតិយ៉េមែនជាង១០.០០០នាក់ដែលភាគច្រើនជាជនស៊ីវិលព្រមទាំងធ្វើឱ្យមនុស្សជាង៣លាននាក់ទៀតផ្លាស់ប្តូរទីកន្លែង។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3286
សប្ដាហ៍នេះ : 5948
ខែនេះ : 39565
សរុប : 17833188