ប្រធានាធិបតីអាមេរិក និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាដោះស្រាយបញ្ហាឧបទ្វីបកូរ៉េដោយសន្តិភាព




សេអ៊ូល: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) បានព្រមព្រៀងគ្នាធ្វើការដោះស្រាយដោយសន្តិភាពបញ្ហានៅលើឧបទ្វីបកូរ៉េព្រមទាំងជំរុញឱ្យបានលឿនកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រឹមត្រូវមួយរវាងប្រទេសទាំងពីរ។

 

លោកប្រធានាធិបតីមូនបានប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយមេដឹកនាំអាមេរិកបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីមួយនៅក្នុងលំនៅដ្ឋានប្រធានាធិបតីថាពួកគេបានសម្រេចកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយដោយសន្តិភាពបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េព្រមទាំងដោះស្រាយរបបសន្តិភាពអចិន្រ្តៃយ៍មួយនៅលើឧបទ្វីបនេះ។

ប្រធានាធិបតីអាមេរិកបានប្រាប់សន្និសីទសារព័ត៌មាននោះថា លោកគ្មានបំណងប្រើកម្លាំងប្រឆាំងនឹងកូរ៉េខាងជើងទេ ដោយទទូចដល់ប្រទេសនៅអាស៊ីនេះវិលត្រឡប់ទៅរកតុចរចាព្រមទាំងធ្វើកិច្ចព្រមព្រៀងគ្នាមួយដែលមានផលប្រយោជន៍ទាំងដល់ក្រុងព្យុងយ៉ាងព្រមទាំងដល់ពិភពលោកទាំងមូល។

នៅពេលដែលគេសួរថាតើទទួលយកសំណើធ្វើការសន្ទនាគ្នាដោយផ្ទាល់មួយពីកូរ៉េខាងជើងដែរឬយ៉ាងណានោះ លោកត្រាំបានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីបញ្ហានេះទេ។

លោកមូនបានប្រាប់ពួកអ្នកយកព័ត៌មានថាលោក និងលោកត្រាំបានព្រមព្រៀងគ្នាជំរុញឱ្យលឿនកិច្ចចរចា KORUS FTA ដើម្បីឱ្យទទួលបាននូវផលប្រយោជន៍ពីពាណិជ្ជកម្មសេរីត្រឹមត្រូវ និងមានតុល្យភាពមួយ។

នៅមុនកិច្ចប្រជុំកំពូល លោកត្រាំបានប្រាប់ពួកមន្រ្តីរបស់ភាគីទាំងពីរថាលោកបានសាទរដល់ការទិញដ៏ច្រើនរបស់កូរ៉េខាងត្បូងនូវគ្រឿងសព្វាវុធយោធាអាមេរិកព្រមទាំងសង្ឃឹមថាការទិញនេះនឹងធ្វើឱ្យនៅតូចឱនភាពរបស់អាមេរិកនៅក្នុងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង។

លោកត្រាំក្នុងការឈប់សំចតលើកទី២នៃដំណើរទស្សនកិច្ចនៅអាស៊ីដ៏យូររបស់លោកនោះបានទៅដល់កូរ៉េខាងត្បូងប្រហែលនៅថ្ងៃត្រង់ដោយធ្វើទស្សនកិច្ច Camp Humphreys ជាមូលដ្ឋានយោធាអាមេរិកដែលទើបរៀបចំជាថ្មីឡើងវិញនៅ Pyeongtaek ចម្ងាយប្រហែល៤០គ.មខាងត្បូងក្រុងសេអ៊ូល។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3291
សប្ដាហ៍នេះ : 5953
ខែនេះ : 39570
សរុប : 17833193