ឆ្មាំឆ្នេរសមុទ្រចិន និងហ្វីលីពីនជួបប្រជុំគ្នានៅក្រុងប៉េកាំង




ប៉េកាំង: ឆ្មាំឆ្នេរសមុទ្រចិន និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានជួបប្រជុំគ្នានៅក្រុងប៉េកាំងកាលពីថ្ងៃអង្គារដើម្បីធ្វើការផ្លាស់ប្តូរគំនិតគ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងបញ្ហានានាដែលមានការទាក់ទងគ្នាទៅវិញទៅមក។

នេះគឺជាកិច្ចប្រជុំលើកដំបូងនៃគណកម្មាធិការឆ្មាំឆ្នេរសមុទ្ររួមស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រដែលបានបង្កើតឡើងកាលពីខែកុម្ភៈនេះដោយឆ្មាំឆ្នេរសមុទ្រចិន និងហ្វីលីពីនដើម្បីបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំនេះស្ថិតនៅក្នុងការអនុវត្តន៍នូវអនុស្សារណៈនៃការយោគយល់គ្នាមួយរវាងឆ្មាំឆ្នេរសមុទ្រទាំងពីរស្តីពីការបង្កើតគណកម្មាធិការនេះដែលបានចុះហត្ថលេខាកាលពីក្នុងខែតុលាឆ្នាំកន្លងទៅដែលបានធ្វើជាសាក្សីដោយប្រធានាធិបតីចិន និងហ្វីលីពីននោះ។

នៅឯកិច្ចប្រជុំរបស់គណកម្មាធិការនេះ ភាគីទាំងពីរជឿជាក់ថាការអភិវឌ្ឍន៍នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តនេះអាចជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅឯសមុទ្រក្នុងតំបន់នេះព្រមទាំងស្របទៅតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តោតទៅលើកិច្ចសហប្រតិបត្តិការដូចជាការផ្លាស់ប្តូរព័ត៌មានគ្នា និងការកសាងសមត្ថភាពក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនសមុទ្រ និងនៅក្នុងការត្រួតត្រាគ្រឿងញៀនក៏ដូចជាការរុករក និងជួយសង្រ្គោះនៅឯសមុទ្រ។

ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថានាវាឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសទាំងពីរនឹងធ្វើទស្សនកិច្ចទៅវិញទៅមកព្រមទាំងនឹងដឹកនាំធ្វើសមយុទ្ធរួមនៅក្នុងឆមាសទីមួយនៃឆ្នាំខាងមុខនេះ។

គណកម្មាធិការនេះបានគ្រោងធ្វើកិច្ចប្រជុំលើកទី២របស់ខ្លួននៅក្នុងខេត្តក្វាងទុងប្រទេសចិនខាងត្បូងនៅក្នុងឆមាសទីមួយ ឆ្នាំ២០១៨។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 923
សប្ដាហ៍នេះ : 21391
ខែនេះ : 62473
សរុប : 17627169