​ក្រុមហ៊ុនពីសហរដ្ឋអាម៉េរិកសន្យាបន្ត​ទិញ​ទំនិញ​ពី​កម្ពុជា បើទោះមានបញ្ហាទៅលើទំនាក់ទំនងការទូត




"ខ្មែរដេលី"
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា ក្រុមហ៊ុននៅសហរដ្ឋអាម៉េរិកនៅតែគាំទ្រ និងបន្តទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជា។

លោកថ្លែងរបស់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីទទួលជួបគណៈប្រតិភូក្រុមហ៊ុន វ៉លម៉ាតអន្តរជាតិ ដែលចង់ស្វែងយល់ឲ្យកាន់តែច្បាស់ពាក់ព័ន្ធ ទៅនឹងច្បាប់ និងបទដ្ឋាននានារបស់កម្ពុជា ក្នុងការគ្រប់គ្រងទៅលើកម្លាំងពលកម្ម ច្បាប់ស្តីពីការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសការងារនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រុមហ៊ុនអាម៉េរិកនេះនៅសន្យាបន្ត និងបង្កើនការទិញផលិតផលវាយនភណ្ឌពីកម្ពុជានៅឆ្នាំ២០១៨បន្តទៀត ដែលធ្វើឲ្យរាជរដ្ឋាភិបាលអស់កង្វល់ ក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករទៅមុខទៀត»។ លោកបន្តថា ក្រុមហ៊ុនមួយនេះ គឺជាអ្នកបញ្ជាទិញទំនិញសម្លៀកបំពាក់ និងស្បែកជើងដ៏ធំពីកម្ពុជា ដើម្បីយកទៅលក់នៅទីផ្សាររបស់សហរដ្ឋអាម៉េរិក និងប្រទេសកាណាដា។

ក្រុមហ៊ុន វ៉លម៉ាត ជាក្រុមហ៊ុនអាមេរិកដ៏ធំដែលមានទីស្នាក់ការធំនៅ ទីក្រុង Bentonville រដ្ឋ Arkansas វិនិយោគទៅលើផ្សារទំនើបឈ្មោះថា វ៉លម៉ាត(Walmart) ហើយបច្ចុប្បន្នមាន ហាងលក់ទំនិញយីហោ Walmart ជាង៦.២០០ហាង នៅសហរដ្ឋអាម៉េរិក និងជាង៨៥០,០០០ ហាងទៀតនៅក្នុង២៧ប្រទេស។ ក្រុមហ៊ុន វ៉លម៉ាត ជាក្រុមហ៊ុន ដែលមានចំណូលធំជាងគេក្នុងពិភពលោក ប្រហែល៤៨០ពាន់លានដុលារអាម៉េរិក ហើយក៏ជាក្រុមហ៊ុនដែលមានកម្មករនិយោជិតច្រើនជាងគេនៅលើពិភពលោកផងដែរប្រមាណ២,៣ លាននាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានបង្ហាញថា សហរដ្ឋអាម៉េរិក គឺជាភាគីមួយដែលធ្វើឲ្យប្រទេសកម្ពុជាមានវិបុលភាព ដោយក្នុងនោះបានជួយជ្រោមជ្រែង និងជំរុញការនាំចេញផ្នែកវាយនភណ្ឌរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ គិតតាំងពីឆ្នាំ១៩៩៧មក ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក មានទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ ក្នុងនោះ៩០ភាគរយ ជាសម្លៀកបំពាក់ និងស្បែកជើង។

ការចេញនូវសេចក្តីថ្លែងការណ៍នេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរមិនព្រួយ បារម្ភពីការបិទទីផ្សាររបស់សហរដ្ឋអាម៉េរិកមិនឲ្យទំនិញរបស់កម្ពុជាចូល។

យ៉ាងណាក៏ដោយ សមាគមរោងចក្រកាត់ដេរកម្ពុជា កំពុងមានការព្រួយបារម្ភចំពោះការបាត់បង់ទីផ្សាររបស់សហរដ្ឋអាម៉េរិក ខណៈរដ្ឋាភិបាលអាម៉េរិក នឹងត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះនេះនៅចុងឆ្នាំ២០១៧នេះ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3285
សប្ដាហ៍នេះ : 5947
ខែនេះ : 39564
សរុប : 17833187