រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជប៉ុនវិនិយោគលើលំនៅឋានតម្លៃសមរម្យ




“ខ្មែរដេលី”
អគារលំនៅឋានដែលមាននឹងកម្ពស់រហូតដល់២៣ជាន់ នៅតំបន់ផ្សារទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនជប៉ុនវិនិយោគ ក្នុងទឹកប្រាក់ប្រមាណ៧០លានដុល្លារអាម៉េរិក។

ពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅឋានតម្លៃសមរម្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក អាឡិច យ៉ាស៊ូម៉ុត(Alex Yasumot) អគ្គនាយកក្រុមហ៊ុនអារ៉ាកាវ៉ា(ARAKAWA) ដែលទទួលបានសិទ្ធិវិនិយោគលើសំណង់លំនៅឋានតម្លៃសមរម្យនេះ បានឲ្យដឹងថា ការសាង់សង់ ត្រូវចែកជា២ដំណាក់កាល ដោយនៅដំណាក់ទី១ ក្រុមហ៊ុននឹងសាងសង់អគារស្នាក់នៅរួមចំនួន ១០អគារ ចែកជា៥ប្លុក ដោយនៅក្នុង១ប្លុក មានចំនួន២អគារ និងមានកម្ពស់១៩ជាន់ ទៅ២៣ជាន់ ដោយមានបន្ទប់ស្នាក់នៅសរុប២.០០០បន្ទប់ ដោយគ្រោងចំណាយទុនលើការវិនិយោគប្រមាណ៧០លានដុល្លារអាម៉េរិក។ លោកថ្លែងថា «អគារស្នាក់នៅរួមនេះ នឹងត្រូវសាងសង់រយៈពេលជាង៣ឆ្នាំ ហើយការទិញវិញ គឺមិនមានការបង់រំលោះនោះទេ តែប្រជាពលរដ្ឋអាចយកប្រាក់ទៅសន្សំ ក្នុងរយៈពេលសាងសង់ប្រមាណ៣០ ទៅ៤០ភាគរយ ដើម្បីទទួលបានសិទ្ធិផ្តល់កម្ចីពីធនាគារ សម្រាប់ទិញ បន្ទប់ស្នាក់នៅដែលមានតម្លៃចាប់ពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារ»។

ក្រុមហ៊ុនជប៉ុនអារ៉ាកាវ៉ា គឺជាក្រុមហ៊ុនដែលបានទទួលកិច្ចសន្យាវិនិយោគ លើដីអតីតអគារសហកម្មសិទ្ធិប៊ូឌីង(អគារ ស) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវបានកម្ទេចចោល កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាងសង់ជាអគារពាណិជ្ជកម្មថ្មី មានកម្ពស់២១ជាន់ ក្រោមដើមទុនប្រមាណពី៧០ ទៅ៨០ម៉ឺនដុល្លារអាម៉េរិក៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 928
សប្ដាហ៍នេះ : 21395
ខែនេះ : 62477
សរុប : 17627174