ការមូលមតិគ្នាយ៉ាងសំខាន់បានសម្រេចឡើងនៅឯកិច្ចប្រជុំកំពូល ស៊ី-ត្រាំ




ប៉េកាំង: អនុរដ្ឋមន្រ្តីការបរទេសចិនលោក Zheng Zeguang បាននិយាយពីថ្ងៃព្រហស្បត៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចការមូលមតិគ្នាយ៉ាងទូលំទូលាយ និងយ៉ាងសំខាន់ស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាមេរិក។

    ផ្នែកនៃការមូលមតិគ្នាយ៉ាងសំខាន់អំពីអ្វីដែលភាគីទាំងពីរនឹងធ្វើ មានដូចតទៅនេះ ៖
-    មានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងការទទួលខុសត្រូវយ៉ាងសំខាន់សម្រាប់ការការពារសន្តិភាព, ស្ថេរភាព និងវិបុលភាពពិភពលោក។

-    បង្ហាញនូវតួនាទីជាយុទ្ធសាស្រ្ត និងយ៉ាងសំខាន់នៃការធ្វើនយោបាយប្រមុខរដ្ឋនៅក្នុងការអភិវឌ្ឍន៍នូវទំនាក់ទំនងទ្វេភាគី។

-    បន្តធ្វើការទាក់ទងគ្នាយ៉ាងជិតស្និទ្ធតាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទ, លិខិត, កិច្ចប្រជុំ និងការផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាសំខាន់ៗដែលមានការទាក់ទងរួមគ្នាឱ្យបានទាន់ពេលវេលា។

-    ផ្តល់ឱ្យនូវការអនុវត្តន៍បានពេញលេញដល់វេទិកាសន្ទនាគ្នាថ្នាក់ខ្ពស់គឺការសន្ទនាគ្នាខាងការទូត និងសន្តិសុខ, ការសន្ទនាគ្នាខាងសេដ្ឋកិច្ចដ៏ទូលំទូលាយ, ការសន្ទនាគ្នាពង្រឹងច្បាប់ និងសន្តិសុខ Cyber ព្រមទាំងការសន្ទនាគ្នាខាងសង្គម និង ប្រជាជន និងប្រជាជន។

-    បង្កើនការសម្របសម្រួលម៉ាក្រូ-នយោបាយដែលទាក់ទងដល់នយោបាយសារពើពន្ធ, រូបិយវត្ថុ និងអត្រាប្តូរប្រាក់, រក្សាការទាក់ទងគ្នា និងការសម្របសម្រួលគ្នាស្តីពីកំណែទម្រង់រចនាសម្ព័ន្ធក្នុងស្រុក ព្រមទាំងអភិបាលកិច្ចសេដ្ឋកិច្ចជាសកល។

-    បង្កើនការទាក់ទងគ្នាលើការនាំចូលដែលកើនឡើងពីស.រ.អាព្រមទាំងពិនិត្យមើលឡើងវិញនយោបាយនៃការធ្វើវិនិយោគបរទេសដែលទាក់ទងដល់កង្វល់សន្តិសុខជាតិ។

-    បន្ធូរបន្ថយជាសំខាន់ការចូលទីផ្សារទៅកាន់ទីផ្សារហិរញ្ញវត្ថុរបស់ចិនដូចជាធនាគារ, មូលធនប័ត្រ និងមូលនិធិ ព្រមទាំងឧស្សាហកម្មធានារ៉ាប់រង, ការធ្វើឱ្យស្របទៅតាមតារាងពេលវេលា និងផែនទីផ្លូវរបស់ប្រទេសចិន។

-    កាត់បន្ថយពន្ធលើរថយន្តជាបណ្តើរ និងឱ្យបានត្រឹមត្រូវដោយភាគីចិន។

-    ជំរុញការផ្លាស់ប្តូរ និងការសន្ទនាគ្នាតាមកម្រឹតផ្សេងៗរវាងយោធាទាំងពីរ។

-    ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម Cyber ព្រមទាំងការពារ Internet។

-    ការពារគ្នាទៅវិញទៅមកកុំឱ្យក្លាយទៅជាឋានសួគ៌មួយសម្រាប់ពួកអ្នករត់គេចខ្លួន។

-    ធ្វើឱ្យបានជោគជ័យជាវិជ្ជមានក្នុងការធ្វើមាតុភូមិនិវត្តន៍ពួកជនអន្តោប្រវេសន៍ខុសច្បាប់។

-    បង្កើនកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់លើការត្រួតត្រាគ្រឿងញៀនព្រមទាំងការផ្សព្វផ្សាយនូវសារធាតុដែលធ្វើឱ្យខូចខួរក្បាល។

-    ពង្រឹងការការពារប្រជាជន និងបណ្តាទីភ្នាក់ងារនៅក្នុងប្រទេសរបស់ខ្លួន។

-    ប្រកាន់ខ្ជាប់ចំពោះនយោបាយចិនមួយ។

-    ចុះឈ្មោះពួកនិស្សិតថែមទៀតមកពីប្រទេសរៀងៗខ្លួន។

-    ស្វាគមន៍ការពង្រីកកិច្ចព្រមព្រៀងចិន-អាមេរិកលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

-    ធ្វើកិច្ចសហប្រតិបត្តិការលើការការពារ និងព្យាបាលជម្ងឺអេដស៍, ជម្ងឺឆ្លងដែលលេចឡើង និងលេចឡើងវិញ។

-    ឧទ្ទិសដល់ការជំរុញសន្តិភាព, ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

-    ការពាររបបមិនឱ្យសាយភាយនុយក្លេអ៊ែរអន្តរជាតិ, ជំរុញការធ្វើមិនឱ្យមាននុយក្លេអ៊ែរទាំងស្រុង, ដែលអាចពិនិត្យផ្ទៀងផ្ទាត់បាន, មិនអាចប្រែប្រួលបានទៅលើឧបទ្វីបកូរ៉េ, មិនទទួលយកឋានៈនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ។

-    ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធនឹងអំពើភេរវកម្មលើមូលដ្ឋានទៅវិញទៅមក និងមានផលប្រយោជន៍ទៅវិញទៅមក។

-    ផ្តល់ជំនួយដល់ប្រទេសអ៊ីរ៉ាក់។

-    គាំទ្រមធ្យោបាយដែលអាហ្វហ្គានិស្ថានធ្វើជាម្ចាស់ និងដឹកនាំដោយអាហ្វហ្គានិស្ថានក្នុងការធ្វើឱ្យលេចចេញជារូបរាងពិតប្រាកដការស្ថាបនាប្រទេសអាហ្វហ្គានិស្ថានឡើងវិញដោយសន្តិភាព។

-    ធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើឱ្យមានសុវត្ថិភាពនុយក្លេអ៊ែរ, បង្រ្កាបការរត់ពន្ធនុយក្លេអ៊ែរព្រមទាំងការប្រយុទ្ធនឹងអំពើភេរវកម្មនុយក្លេអ៊ែរ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 921
សប្ដាហ៍នេះ : 21388
ខែនេះ : 62470
សរុប : 17627167