នាវាផ្ទុកយន្តហោះអាមេរិក៣គ្រឿងគ្រោងធ្វើសមយុទ្ធរួមក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ




សេអ៊ូល: ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ពីថ្ងៃព្រហស្បត៍ថានាវាផ្ទុកយន្តហោះអាមេរិក៣គ្រឿងមានផែនការធ្វើសមយុទ្ធសមុទ្ររួមគ្នាក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េចាប់ពីចុងសប្តាហ៍នេះទៅ។

ដោយមិនធ្វើការបរិយាយស្តីពីប្រភពនោះ Yonhap រាយការណ៍ថានាវាផ្ទុកយន្តហោះអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកអន្តរជាតិក្បែរឧបទ្វីបនោះ ហើយថាក្រុមវាយប្រហារក៏មានផែនការធ្វើសមយុទ្ធរួមគ្នាមួយផងដែរជាមួយកងនាវាចរកូរ៉េខាងត្បូងក្នុងដែនទឹកនៅឯនាយឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងត្បូង។

កងនាវាចរទី៧អាមេរិកបាននិយាយនៅក្នុងការផ្សាយព័ត៌មានមួយលើវេបសាយរបស់ខ្លួនថានាវាផ្ទុកយន្តហោះ USS Ronald Reagan, USS Nimitz និង USS Theodore Rossevelt នឹងចាប់ផ្តើមធ្វើសមយុទ្ធនាវាផ្ទុកយន្តហោះទាំងបីនៅប៉ាស៊ីហ្វិកខាងលិចចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។

កងនាវាចរប៉ាស៊ីហ្វិកបាននិយាយថាក្រុមវាយប្រហារនឹងធ្វើប្រតិបត្តិការដែលមានការសម្របសម្រួលគ្នានៅក្នុងដែនទឹកអន្តរជាតិ។

មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិកលោក Scott Swift បាននិយាយថាវាជាឱកាសដ៏កម្រមួយដែលនាវាផ្ទុកយន្តហោះពីរគ្រឿងធ្វើការហ្វឹកហាត់ជាមួយគ្នាហើយរឹតតែកម្រថែមទៀតដែលនាវាផ្ទុកយន្តហោះបីគ្រឿងហ្វឹកហាត់ជាមួយគ្នានោះ។

តាមការផ្សាយព័ត៌មាននោះឱ្យដឹងថាក្រុមវាយប្រហារមានផែនការធ្វើសមយុទ្ធការពារអាកាស, ការឈ្លបមើលក្នុងសមុទ្រ, ការបន្ថែមឱ្យមានដូចដើមវិញនៅឯសមុទ្រ, ការហ្វឹកហាត់ប្រយុទ្ធនៅលើអាកាសសម្រាប់ការពារ, សមយុទ្ធដែលមានការសម្របសម្រួលគ្នាកាន់តែជិតព្រមទាំងការហ្វឹកហាត់ដទៃទៀត។

អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងលោក Moon Sang-Kyun បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត៍ថាសមយុទ្ធរួមគ្នារវាងនាវាផ្ទុកយន្តហោះអាមេរិកនឹងកងនាវាចរកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងការពិគ្រោះយោបល់គ្នា។

តែយ៉ាងណាក៏ដោយអ្នកនាំពាក្យនោះបាននិយាយថាមិនមានផែនការណាមួយដើម្បីធ្វើសមយុទ្ធសមុទ្រត្រីភាគីដែលរួមបញ្ចូលប្រទេសជប៉ុនទេ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3289
សប្ដាហ៍នេះ : 5951
ខែនេះ : 39568
សរុប : 17833191