រដ្ឋាភិបាលចិនជួយកម្ពុជាក្នុងកំណែទម្រង់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិច




“ខ្មែរដេលី”

រដ្ឋាភិបាលចិន នឹងជួយដល់កម្ពុជាក្នុងការសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដែលមានភាព រហ័ស និងកាត់បន្ថយការចំណាយនានា។

 

ជំនួយរបស់ភាគីចិននេះ ធ្វើឡើងបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិច រវាងក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃប្រទេសចិន កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា  នាទីស្តីការក្រសួងពាណិជ្ជកម្ម។

 

លោក វ៉ាង ពីងណាន(Wang Bingnan) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បានឲ្យដឹងថា ភាគីចិននឹងជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាឲ្យចេះពីរបៀបគ្រប់គ្រង និងប្រើ ប្រាស់នូវសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិច ដែលនឹងសម្រួលទំនិញឆ្លងកាត់ព្រំដែនរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសចិនឲ្យមានភាពឆាប់រហ័ស ដោយឈរលើមូលដ្ឋាន នៃផលប្រយោជន៍ទាំងសងខាង។

 

លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ភាគីរដ្ឋាភិបាលប្រទេសចិនបានឆ្លើយតបជាវិជ្ជមានក្នុងការដោះស្រាយ និងសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគ តាមរយៈជួយបង្កើតសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិច ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន បានកើនលើសការរំពឹងទុក៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០១៧នេះ។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ក៏ស្របពេលសេចក្តីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិច(e-Commerce )របស់កម្ពុជា នឹងត្រូវដាក់ឆ្លងទីស្តីការគណៈរដ្ឋមន្ត្រីនាឆ្នាំ២០១៨ខាងមុខនេះ។

 

ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងកែទម្រង់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្មតាមអនឡាញ ដើម្បីជាដំណោះស្រាយនៃការប្រែប្រួលរបស់ទីផ្សារសេរី ដែលមានភាពប្រកួតប្រជែង  បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មអេឡិចត្រូនិច ឬហៅថា e-Commerce ដែលកាត់បន្ថយការជួបមុខគ្នារវាងអ្នកជំនួញ និងមន្ត្រីផ្តល់សេវា ក៏ដូចជាកាត់បន្ថយពេលក្នុងការស្នើសុំ ការធ្វើដំណើរ និងការចំណាយមិនចាំបាច់នានា។

 

កាលពីកន្លងទៅក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចឲ្យធានាគារចំនួន៣មាន៖ អេស៊ីលីដា(ACELEDA Bank), កាណាឌីយ៉ា(CANADIA Bank), និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB   Bank) មានសិទ្ធិក្នុងការចុះបញ្ជីទូទាត់សាច់ប្រាក់តាមe-Payment ដែលបានមកពីការ បង់សេវាកម្មចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) និងចុះបញ្ជី e-Commerce៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 929
សប្ដាហ៍នេះ : 21396
ខែនេះ : 62478
សរុប : 17627175