រយៈពេល១០ខែ៖ អង្ករទៅកាន់ទីផ្សារបរទេសជតិ៥០ម៉ឺនតោន ក្នុងនោះប្រទេសចិនជាប់លេខ១




“ខ្មែរដេលី”
ប្រទេសកម្ពុជា បានសម្រេចក្នុងការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ សរុប៤៩២.១១៥តោន ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៧នេះ ដោយមានកំណើនជិត១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួន៤២១.៥២១តោន។

យោងតាមរបាយការណ៍នាំចេញអង្កររបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយនៃការនាំអង្ករចេញ បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែនេះ ប្រទេសចិនបានទទួលទិញអង្កររបស់រហូតជាង១៤ម៉ឺនតោន ដែលជាចំនួនមួយខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេសនៅក្នុងទីផ្សារសហគមន៍អឺរូប និងអាម៉េរិក ក្នុងនោះប្រទេសបារាំងបានតែជាង៦ម៉ឺនតោន និងអាមេរិកបានតែ៨៩៩តោនប៉ុណ្ណោះ។

លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា មានតែក្រុមហ៊ុនប្រមាណ៤០ក្រុមហ៊ុនប៉ុណ្ណោះដែលបាននាំអង្ករចេញជាប្រចាំខែ ខណៈមានក្រុមហ៊ុន បានចុះបញ្ជីសុំធ្វើការនាំអង្ករចេញរហូតដល់៨០ក្រុមហ៊ុន។

តែលោកបានព្យាករណ៍ថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០១៧នេះ នឹងសម្រេចបានខ្ពស់ជាងឆ្នាំ២០១៦ ដោយសារការប្រមូលផលស្រូវនេះ គឺមានការកើនឡើងទាំងស្រូវវស្សា និងស្រូវប្រាំង។

កាលពីឆ្នាំ២០១៦កន្លងទៅ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ បានក្នុងបរិមាណសរុប៥៤២.១៤៤តោន ក្នុងនោះមានតែប្រទេសចិនមួយប៉ុណ្ណោះ ដែលស្រូបយកអង្ករក្រអូបពីប្រទេសកម្ពុជាច្រើនជាងគេ ដោយមានចំនួនជាង១០ម៉ឺនតោន ក្នុងចំណោមប្រទេសនាំចូលជាង៧០ប្រទេស។

ក្រុមអ្នកនាំចេញ បានអះអាងថា ប្រទេសចិន គឺជាទីផ្សារធំរបស់កម្ពុជា ប៉ុន្តែគេត្រូវការតែប្រភេទអង្ករក្រអូបដែលមានគុណភាពខ្ពស់ប៉ុណ្ណោះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 77
សប្ដាហ៍នេះ : 10853
ខែនេះ : 44470
សរុប : 17838103