មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ហេតុអ្វីបានជាជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជា "ជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញច្រើនបំផុតនៅលើពិភពលោក"?

តើលោកស្រី អ៊ុង សានស៊ូជី និងរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយអ្វីខ្លះពីជនជាតិរ៉ូហ៊ីងយ៉ា?: លោកស្រីអធិការបតីរដ្ឋ អ៊ុង សានស៊ូជី ដែលជាមេដឹកនាំពិតប្រាកដរបស់ប្រទេសមីយ៉ាន់ម៉ាបានបដិសេធក្នុងការពិភាក្សាពីស្ថានភាពអាក្រក់ៗរបស់ជនជាតិរ៉ូហ៊ីងយ៉ា។

លោកស្រី អ៊ុង សានស៊ូជី និងរដ្ឋាភិបាលរបស់លោកស្រីមិនទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាជាក្រុមជាតិពន្ធមួយឡើយ ហើយបានបន្ទោសទៅលើអំពើហឹង្សានៅរដ្ឋរ៉ាឃីន និងការបង្រ្កាបដោយទាហានជាបន្តបន្ទាប់ ទៅលើមនុស្សដែលពួកគេហៅថា “ភេរវករ”។

ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពនេះមិនមានការគ្រប់គ្រងបញ្ជាទៅលើយោធាឡើយ ក៏ប៉ុន្តែលោកស្រីត្រូវបានរងការរិះគន់សម្រាប់ការបរាជ័យក្នុងការថ្កោលទោសទៅលើពួកទាហានដែលបានប្រើប្រាស់កម្លាំងដោយមិនរើសអើង ក៏ដូចជាក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

រដ្ឋាភិបាលក៏បានច្រានចោលនូវការចោទប្រកាន់ពីការរំលោភបំពានម្តងហើយម្តងទៀត។ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ អង្គការសហប្រជាជាតិបានបោះពុម្ពផ្សាយរបាយការណ៍មួយដែលបានរកឃើញថាទាហានរដ្ឋាភិបាល “ទំនងជា” ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចាប់តាំងពីការបង្រ្កាបដោយយោធាសាជាថ្មីចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០១៦។

នៅពេលនោះរដ្ឋាភិបាលមិនបាននិយាយដោយផ្ទាល់ទៅលើការរកឃើញនៃរបាយការណ៍នោះឡើយ ហើយបាននិយាយថាខ្លួន “មានសិទ្ធិការពារប្រទេសដោយមធ្យោបាយស្របច្បាប់” ប្រឆាំងនឹង “ការកើនឡើងសកម្មភាពភេរវកម្ម” ដោយបន្ថែមថា ការស៊ើបអង្កេតនៅក្នុងប្រទេសគឺមានការគ្រប់គ្រាន់ទៅហើយ។

ក្នុងខែកញ្ញា ឆ្នាំ២០១៦ លោកស្រី អ៊ុង សានស៊ូជី បានប្រគល់ភារកិច្ចដល់លោក កូហ្វី អាណាន់ អតីតប្រធានអង្គការសហប្រជាជាតិ ក្នុងការជួយស្វែងរកវិធីព្យាបាលការបែកបាក់ដ៏យូរអង្វែងនៅក្នុងតំបន់នេះ។ ខណៈពេលដែលមនុស្សជាច្រើនស្វាគមន៍ចំពោះការតែងតាំងនេះ និងការរកឃើញដំណោះស្រាយ លោក Azeem Ibrahim ដែលជាសមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់គោលនយោបាយសកល បានអះអាងថាការងារនេះគ្រាន់តែជាវិធីដែលលោកស្រី អ៊ុង សានស៊ូជី សម្រាប់ “ធ្វើឱ្យស្ងប់ស្ងាត់នូវមតិសាធារណៈនៅលើសកលលោក ហើយព្យាយាមបង្ហាញទៅដល់សហគមន៍អន្តរជាតិថា គាត់កំពុងតែធ្វើនូវអ្វីដែលគាត់អាចដោះស្រាយបញ្ហានេះ”។

លោកអាណាន់គឺមិនត្រូវបានផ្តល់ឱ្យនូវអំណាចសម្រាប់ធ្វើការស៊ើបអង្កេតករណីជាក់លាក់ណាមួយពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស ក៏ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយះពេលយូរអង្វែង, ការអប់រំ និងការថែទាំសុខភាព។

នៅពេលដែលរៀបចំការតែងតាំងនេះឡើង រដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី បាននិយាយថារដ្ឋាភិបាលលោកស្រីនឹងគោរពតាមនូវការរកឃើញរបស់គណៈកម្មការដែលបានតែងតាំងនោះ។

គណៈកម្មការនោះបានជំរុញឱ្យរដ្ឋាភិបាលបញ្ចប់នូវការបង្រ្កាបដោយយោធាដ៏ខ្លាំងក្លាទៅលើតំបន់ដែលមានជនជាតិរ៉ូហ៊ីងយ៉ារស់នៅ ក៏ដូចជាការរឹតត្បិតខ្លះៗទៀតទៅលើការបំលាស់ទីលំនៅ និងភាពជាពលរដ្ឋ។

បន្ទាប់ពីការចេញផ្សាយរបាយការណ៍ខែសីហាមក រដ្ឋាភិបាលបានស្វាគមន៍អនុសាសន៍របស់គណៈកម្មការ និងបាននិយាយថារដ្ឋាភិបាលនឹងធ្វើឱ្យរបាយការណ៍នេះក្លាយជា “ការគិតពិចារណាយ៉ាងទូលំទូលាយរួមផ្សំជាមួយនិងទិដ្ឋភាពជាក់ស្តែងដើម្បីអនុវត្តអនុសាសន៍នេះឱ្យបានទូលំទូលាយ ស្របតាមស្ថានភាពនៅនឹងកន្លែង។

នៅលើកចុងក្រោយបំផុតនៃអំពើហឹង្សា លោកស្រីអ៊ុង សានស៊ូជី បានថ្កោលទោសចំពោះ “ផ្ទាំងទឹកកកដ៏ធំបំផុតនៃព័ត៌មានមិនពិត” ដោយគ្មានការលើកឡើងពីជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។

នៅថ្ងៃទី១៩ ខែកញ្ញា លោកស្រី អ៊ុង សានស៊ូជី បានធ្វើសុន្ទរកថាតាមរយៈទូរទស្សន៍ដោយថ្កោលទោស “ការរំលោភសិទ្ធិមនុស្សទាំងអស់” នៅរដ្ឋរ៉ាឃីន។

លោកស្រីបាននិយាយថាប្រទេសមីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេច “គ្រប់ពេលវេលា” ដើម្បីធ្វើការផ្ទៀងផ្ទាត់ស្ថានការណ៍ស្តីពីមនុស្សដែលបានរត់ភៀសខ្លួនពីអំពើហឹង្សាកាលពីខែមុន។

លោកស្រីមិនបានបញ្ជាក់ថាតើនរណាខ្លះដែលនឹងត្រូវបានផ្តល់សិទ្ធិត្រឡប់មកវិញ និងមិនបានលម្អិតពីការងារស្តីពីដំណើរការផ្ទៀតផ្ទាត់ឡើយ។

សុន្ទរកថារបស់លោកស្រីត្រូវបានរងការរិះគន់ពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏ដូចជាក្រុមសកម្មជនធ្លាប់បានចោទប្រកាន់រដ្ឋាភិបាលលោកស្រីថា “កប់ក្បាលពួកគេនៅក្នុងដីខ្សាច់”។

ជាញឹកញាប់ រដ្ឋាភិបាលបានរឹតត្បិតការចូលទៅកាន់រដ្ឋរ៉ាឃីនភាគខាងជើងចំពោះអ្នកកាសែត និងអ្នកផ្តល់ជំនួយ។ ការិយាល័យរបស់លោកស្រី អ៊ុង សានស៊ូជី ក៏ធ្លាប់បានចោទប្រកាន់ក្រុមផ្តល់ជំនួយដែលពួកគេគិតថាបានជួយដល់ “ពួកភេរវករ”។

កាលពីខែមករា លោកស្រី Yanghee Lee អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រីត្រូវបានគេបដិសេធមិនឱ្យចូលទៅកាន់តំបន់មួយចំនួននៅរដ្ឋរ៉ាឃីន និងបានអនុញ្ញាតឱ្យនិយាយទៅកាន់ជនជាតិរ៉ូហ៊ីងយ៉ាដែលត្រូវបានយល់ព្រមជាមុនពីរដ្ឋាភិបាល។

ប្រទេសមីយ៉ាន់ម៉ាក៏ធ្លាប់បានបដិសេធការផ្តល់ទិដ្ឋាការទៅដល់សមាជិកអង្គការសហប្រជាជាតិដែលស៊ើបអង្កេតអំពើហឹង្សា និងការរំលោភបំពានដែលបានចោទប្រកាន់នៅក្នុងរដ្ឋរ៉ាឃីន។
(ត)

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 959
សប្ដាហ៍នេះ : 21426
ខែនេះ : 62508
សរុប : 17627205