តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ




តារាភាពយន្តសិង្ហបូរីចំនួន៣ដួង បានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា ដោយនាំមកនូវភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ។

ការមកដល់របស់តារាភាពយន្តដ៏ល្បីរបស់ប្រទេសសិង្ហបូរី ទាំង៣ដួងនេះ មានដូចជា៖ លោក រ៉ូមីអូ តាន់ (Romeo Tan)  កញ្ញា ផេក ឆ័រ( Paige Chua) លោក ដេសមិន តាន់(Desmond Tan) គឺ  មុនពេលខ្សែភាពយន្តភាគដ៏ល្បីរបស់ពួក នឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ខ្សែកាប្លិ៍ PPCTVបុស្តិ៍៨ ។

ខ្សែភាពយន្តភាគនោះ មានចំណងជើងថា «ត្រៀមខ្លួនដើម្បីជាតិ» ដែលនាំចូលមកកាន់ កម្ពុជា ក្រោមកិច្ចសហការរវាងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ PPCTV ជាមួយនិងក្រុមហ៊ុន Media Corp Singapore។
ពួកគេ បានឲ្យដឹងថា ការមកដល់ភ្នំពេញលើកនេះ គឺ ក្នុងគោលបំណងបង្ហាញពីបទសោធន៍ក្នុងការថតភាពយន្ត ក៏ដូចជាក្នុងគោលបំណងផ្សព្វផ្សាយនូវរឿងភាពយន្តដ៏ល្បីល្បាញរបស់ពួកគេ ដែលត្រូវបានចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ខ្សែកាបិ៍នៅក្នុងប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីមកដល់ភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពួកគេ បាននិយាយថា ការមកដល់របស់ពួកគេ ត្រូវបានស្វាគមន៍ដោយយុវវ័យដែលជាប្រិយមិត្តរបស់ពួកគេ និងត្រូវបានការពារសន្តិសុខយ៉ាងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចរបស់កម្ពុជា។

តារាសម្តែង លោក រ៉ូមីអូ តាន់ បានថ្លែងថា «ពួកយើងមានក្តីរីករាយខ្លាំងណាស់ក្នុងការមកដល់ប្រទេសកម្ពុជា ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅលើពិភពលោក»។ ពួកយើងបានមកដល់ប្រទេសដែលស្រស់ស្អាត។ យើងចង់ទៅមើលប្រាសាទអង្គរវត្ត និងទីកន្លែងទេសចរណ៍ផ្សេងៗទៀត ប៉ុន្តែគួរឲ្យសោកស្តាយ ដែលនឹងមិនអាចទៅដល់គ្រប់ទីកន្លែង ដោយសារការថ្នាក់នៅកម្ពុជារបស់ពួកយើងមានរយៈពេលខ្លី»។ តារាទាំង៣ដួងនេះ រំពឹងថា ខ្សែភាពយន្តរបស់ពួកគេនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនកម្ពុជា។ លោកបន្តថា លោកមានបំណងមកថតភាពយន្តនៅលើទឹកដីកម្ពុជា៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 939
សប្ដាហ៍នេះ : 21406
ខែនេះ : 62488
សរុប : 17627185