អាស៊ាន និងហុងកុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ




ម៉ានិល: អាស៊ាន និងហុងកុងរបស់ប្រទេសចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយព្រមទាំងឯកសារដែលមានជាប់ទាក់ទងដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការធ្វើវិនិយោគ។

កិច្ចព្រមព្រៀងនេះមានបំណងផ្តល់ឱ្យអាស៊ាន និងហុងកុងនូវការចូលកាន់តែប្រសើរឡើងទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក, បង្កើតនូវឱកាសធ្វើពាណិជ្ជកម្មថ្មីព្រមទាំងបង្កើនថែមទៀតនូវលំហូរពាណិជ្ជកម្ម និងការធ្វើវិនិយោគរវាងភាគីទាំងពីរ។

លោក Edward Yau លេខាធិការសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងបាននិយាយថាកិច្ចព្រមព្រៀងនេះក៏នឹងជួយកាត់បន្ថយផងដែរការរឹតបន្តឹងក្នុងការធ្វើពាណិជ្ជកម្មព្រមទាំងពង្រីកឱកាសពាណិជ្ជកម្មសម្រាប់សហគ្រាសហុងកុង។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់ហុងកុងក្នុងពាណិជ្ជកម្មទំនិញ និងធំបំផុតទី៤នៅក្នុងសេវាពាណិជ្ជកម្ម។

លោក Yau បានគូសបញ្ជាក់ថារដ្ឋសមាជិកអាស៊ានទាំងអស់ក៏ជាប្រទេសសេដ្ឋកិច្ចផងដែរនៅតាមបណ្តោយខ្សែក្រវ៉ាត់ និងផ្លូវ ហើយកិច្ចព្រមព្រៀងនានានឹងពង្រីកបណ្តាញពាណិជ្ជកម្ម និងការធ្វើវិនិយោគរបស់ហុងកុងដែលនឹងគ្រប់ដណ្តប់ដល់ប្រទេសសេដ្ឋកិច្ចសំខាន់ៗទាំងអស់នៅអាស៊ីអាគ្នេយ៍។

លោក Yau បាននិយាយថាចំណងទាក់ទងដែលកាន់តែជិតស្និទ្ធដែលបានបង្កើតឡើងនឹងបង្កើននូវតួនាទីរបស់ហុងកុងធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគមួយព្រមទាំងនឹងផ្តល់ឱ្យនូវអ្វីដែលចាំបាច់ក្នុងការស្រូបយកឱកាសពាណិជ្ជកម្មដែលបានស្នើឡើងដោយការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវនេះ។

លោក Romon Lopez រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសហ្វីលីពីនបាននិយាយថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅដើម្បីជំរុញឱកាសពាណិជ្ជកម្មឱ្យកាន់តែធំឡើងសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចព្រមព្រៀងនេះគេរំពឹងថានឹងចូលជាធរមានឱ្យបានឆាប់បំផុតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ អាស្រ័យលើការបញ្ចប់នូវនីតិវិធីដែលចាំបាច់ដែលធ្វើឡើងដោយហុងកុង និងសមាជិកអាស៊ាន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មីយ៉ាន់ម៉ា និងបង់ក្លាដែសចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិលត្រឡប់វិញប្រជាជនរ៉ូហ៊ីងយ៉ា

ប្រមុខ IAEA: អ៊ីរ៉ង់ផ្តល់សិទ្ធិចូលដល់ពួកអធិការកិច្ចអ.ស.បទៅកាន់កន្លែងនុយក្លេអ៊ែរដែលពួកគេចង់ទៅមើល

ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េនឹងស្បថចូលកាន់តំណែងនៅថ្ងៃសុក្រ

កិច្ចប្រជុំកំពូលត្រីភាគីនៅរុស្ស៊ីពិភាក្សាពីស្ថានការណ៍នៅស៊ីរី

ប្រធានាធិបតីហ្ស៊ីមបាវ៉េលាលែងពីតំណែងហើយ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 942
សប្ដាហ៍នេះ : 21409
ខែនេះ : 62491
សរុប : 17627188