រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើឥណទានពីរដ្ឋចិនលើគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ




“ខ្មែរដេលី”
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងស្នើឥណទានពីរដ្ឋចិន ដើម្បីយកមកសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវសើម ដែលមានបរិមាណយ៉ាងហោចណាស់ជិត២ម៉ឺនតោន ក្នុងមួយថ្ងៃ។

គ្រោងការស្នើឥណទាននេះ គឺបន្ទាប់មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាលើកទី២ ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលត្រូវបានធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃប្រទេសចិន នៅក្នុងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ។

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងដើម្បីរៀបចំប្រព័ន្ធឃ្លាំងសាធារណៈសម្រាប់ស្តុកស្រូវ-អង្ករចំនួន១៥ឃ្លាំង មានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ១៩.៥០០តោន ក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួតដល់ទៅ១លានតោន ស្ថិតក្នុងខេត្តចំនួន១១ ដែលមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ។ លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើប្រើប្រាស់ឥណទានសម្បទានពីសាធារណរដ្ឋចិន ដើម្បីអនុវត្តគម្រោងនេះ ដោយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួតនៅទីកន្លែងចាំបាច់នៅទូទាំងប្រទេស ដើម្បីផ្តល់សេវាស្តុក និងសម្ងួត ជូនប្រជាកសិករ និង ធុរកិច្ចជន ក្នុងតម្លៃទាបសមរម្យ ដែលកសិករ និងធុរកិច្ចជនអាចទទួលយកបាន»។ លោកទេសរដ្ឋមន្ត្រី បន្តថា គម្រោងនេះក៏មានលទ្ធភាពបង្កើនការ ទទួលឥណទានសម្រាប់ពង្រីកទុនបង្វិល ដែលនឹងកាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ បង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ បង្កើនតម្លៃបន្ថែម និងចំណូល ក្នុងវិស័យស្រូវ-អង្ករ ព្រមទាំងធ្វើឲ្យតម្លៃស្រូវមានស្ថិរភាពសម្រាប់កសិករ។
 
លោក  LIU Liange ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន មានប្រសាសន៍ថា  ភាគីចិននឹងខិតខំប្រឹងប្រែងជួយជ្រោមជ្រែងក្នុងការបង្កើនការនាំចេញអង្ករកម្ពុជាទៅចិន បន្ថែមពីលើកូតាដែលមានស្រាប់។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមថា អនុស្សរណៈ គឺដើម្បីកំណត់ចំណុចសំខាន់ៗពាក់ព័ន្ធនឹងទស្សនាទាន វិសាលភាព រចនាសម្ព័ន្ធអនុវត្ត ប្រភព និងគំរូហិរញ្ញប្បទាន ព្រមទាំងកិច្ចការហិរញ្ញវត្ថុនៃគម្រោង។ ជាមួយគ្នានេះ នឹងផ្ដល់ជាមូលដ្ឋានច្បាស់លាស់ សម្រាប់ការរៀបចំ និងការអនុវត្តគម្រោងដូចជា៖ ការសិក្សាសមិទ្ធិលទ្ធភាព ការរៀបចំប្លង់លម្អិត ផែនការហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោងយន្តការប្រើប្រាស់ស្រូវ-អង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ដើម្បីទទួលបានឥណទានពីធនាគារ និងការបង្កើតទីផ្សារលក់ដូរស្រូវ-អង្ករ។

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនូវទឹកប្រាក់៤០០លានដុល្លារអាម៉េរិក ដែលស្នើឡើងដោយក្រុមហ៊ុនចិនចំនួន៣ ក្នុងការសាងសង់ឃ្លាំងស្រូវគ្រប់គ្រងដោយរដ្ឋ ដើម្បីបង្កើនសមត្ថភាពស្ដុកទុករបស់កម្ពុជា។ គម្រោងធ្វើឃ្លាំងស្តុកស្រូវ គឺមាននៅខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ធំ ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសចិន ក្នុងផែនការប្រមាណ២សែនតោននៅឆ្នាំបន្ទាប់៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 76
សប្ដាហ៍នេះ : 10852
ខែនេះ : 44469
សរុប : 17838102