ចិន-អាស៊ាននឹងរៀបចំឱ្យបានជាក់លាក់ចក្ខុវិស័យសម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តឆ្ពោះទៅឆ្នាំ២០៣០




ម៉ានិល: នាយករដ្ឋមន្រ្តីចិន លោក លី កេឈាំង (Li Keqiang) បាននិយាយថាប្រទេសចិននឹងស្នើរៀបចំឱ្យបានជាក់លាក់នូវចក្ខុវិស័យមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តរវាងចិន និងអាស៊ានឆ្ពោះទៅរកឆ្នាំ២០៣០ដើម្បីធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការ។

ថ្លែងនៅឯកិច្ចប្រជុំមេដឹកនាំចិន-អាស៊ាន (10+1) លើកទី២០ដែលធ្វើឡើងក្នុងទីក្រុងម៉ានិលរដ្ឋធានីប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទលោកលីបាននិយាយថាចក្ខុវិស័យនេះនឹងធ្វើឱ្យប្រសើរក្របខ័ន្ឌកិច្ចសហប្រតិបត្តិការចិន-អាស៊ានពី២+៧ ទោ ៣+X។

២+៧ នឹងនិយាយយោងទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយដែលលោកលីបានស្នើឡើងក្នុងឆ្នាំ២០១៣នៅឯកិច្ចប្រជុំមួយជាមួយពួកមេដឹកនាំអាស៊ានក្នុងប្រទេសព្រុយណេដែលគូសបញ្ជាក់នូវការមូលមតិគ្នាខាងនយោបាយពីរចំណុចគឺការបង្កើននូវជំនឿទុកចិត្តគ្នាជាយុទ្ធសាស្រ្តព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យកិច្ចសហប្រតិបត្តិការចំនួន៧ដែលរួមមានការសម្រួលពាណិជ្ជកម្ម, ការភ្ជាប់គ្នាទៅវិញទៅមកព្រមទាំងការផ្លាស់ប្តូរសន្តិសុខក្នុងចំណោមវិស័យដទៃទៀត។

៣+X ដែលប្រើអក្សរ X នៅក្នុងគណិតវិទ្យាដើម្បីតំណាងឱ្យអ្វីដែលគ្មានអ្នកណាស្គាល់ និងមានន័យថាចិន-អាស៊ាន នឹងភ្ជាប់នូវវិស័យជាច្រើននៅពេលធ្វើការផ្តោតទៅលើស្តម្ភបី...សន្តិសុខនយោបាយ, សេដ្ឋកិច្ច និងពាណិជ្ជកម្មព្រមទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោកលីបាននិយាយថាកិច្ចសហប្រតិបត្តិការចិន-អាស៊ាននឹងមានសារធាតុជាសកលថែមទៀតហើយនឹងបង្កើតនូវគំរូថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។

លោកបាននិយាយថាវាជាការមូលមតិគ្នាមួយរបស់ប្រទេសអាស៊ានដែលថាទំនាក់ទំនងចិន-អាស៊ានគឺរស់រវើកបំផុតព្រមទាំងមានខ្លឹមសារយ៉ាងសម្បូរបែបបំផុតក្នុងចំណោមទំនាក់ទំនងដែលអាស៊ានមានជាមួយដៃគូរបស់ខ្លួន។ ហើយចិនគឺជាប្រទេសយ៉ាងសំខាន់ដំបូងនៅក្រៅប្លុកនេះដែលគាំទ្រសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តមួយជាមួយអាស៊ានព្រមទាំងចាប់ផ្តើមធ្វើកិច្ចចរចាតំបន់ពាណិជ្ជកម្មសេរីជាមួយនោះ។

លោកបាននិយាយថាចិន និងអាស៊ានបានថែរក្សាយ៉ាងរឹងមាំនូវទំនាក់ទំនងរបស់ខ្លួននៅក្នុងទិសដៅជាអ្នកនៅជិតខាង និងជាមិត្តដ៏ល្អព្រមទាំងដោះស្រាយបានយ៉ាងត្រឹមត្រូវបញ្ហាដែលស្មុគស្មាញតាមរយៈការសន្ទនាគ្នា និងការពិគ្រោះយោបល់គ្នាដើម្បីរក្សានូវទំនាក់ទំនងទ្វេភាគីនៅលើផ្លូវដ៏ត្រឹមត្រូវជានិច្ច។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 947
សប្ដាហ៍នេះ : 21415
ខែនេះ : 62497
សរុប : 17627193