ប្រធានាធិបតីចិនស្វាគមន៍ចំណងទាក់ទងចិន-វៀតណាមដ៏រឹងមាំ




ហាណូយ: ប្រធានាធិបតីចិនដែលកំពុងធ្វើទស្សនកិច្ចលោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្រុងហាណូយកាលពីថ្ងៃចន្ទនេះថាទំនាក់ទំនងបក្ស និងបក្ស ព្រមទាំងរដ្ឋ និងរដ្ឋរវាងចិន និងវៀតណាមគឺរឹងមាំ។

លោកស៊ីដែលក៏ជាអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) ផងដែរនោះ បានធ្វើការកត់សំគាល់នេះនៅពេលដែលលោកបានជួបអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម (CPV) លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ម្តងទៀតនៅក្រុងហាណូយកាលពីថ្ងៃចន្ទ។

លោកស៊ីបាននិយាយថាការមូលមតិគ្នាដែលបានសំរេចដោយមេដឹកនាំប្រទេសទាំងពីរត្រូវបានគេបកស្រាយឱ្យទៅជាស្នាដៃនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ដោយកត់សំគាល់ថាទស្សនកិច្ចរបស់លោកនៅប្រទេសវៀតណាមមានភាពរលូនបំផុតនោះ លោកស៊ីបាននិយាយថាលោកបានធ្វើការផ្លាស់ប្តូរគ្នាជាមិត្តនឹងស៊ីជំរៅជាមួយលោកត្រុងកាលពីថ្ងៃអាទិត្យដោយភាគីទាំងពីរព្រមព្រៀងគ្នាធ្វើឱ្យស៊ីជំរៅថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងជំរុញភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ។

លោកស៊ីបាននិយាយថានៅពេលដែលស្ថានការណ៍អន្តរជាតិ និងតំបន់ក្នុងអំឡុងពេលថ្មីនេះកំពុងដំណើរការធ្វើការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនោះសារសំខាន់នៃទំនាក់ទំនងចិន-វៀតណាមកំពុងប្រែក្លាយទៅជាកាន់តែសំខាន់ថែមទៀត។

លោកស៊ីបាននិយាយថាដើម្បីណែនាំធ្វើការអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគីនោះ ភាគីទាំងពីរត្រូវតែប្រកាន់យកការណែនាំជាទូទៅនៃទំនាក់ទំនងចិន-វៀតណាម, បង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ពង្រឹងការគាំទ្ររបស់ប្រជាជនដល់ចំណងទាក់ទងទ្វេភាគីព្រមទាំងការពារឱ្យរឹងមាំកិច្ចសហប្រតិបត្តិការជាមិត្តរវាងប្រទេសទាំងពីរដើម្បីធានាឱ្យបានថាទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនឹងជំរុញទៅមុខជានិច្ចនៅលើមាគ៌ាដែលត្រឹមត្រូវ។

សម្រាប់លោកវិញលោកត្រុងបាននិយាយថាវាមានសារសំខាន់យ៉ាងធំធេងដែលវៀតណាមក្លាយទៅជាទីដៅនៅបរទេសលើកដំបូងរបស់លោកស៊ីបន្ទាប់ពីសមាជជាតិ CPC លើកទី១៩ ដោយលោកនិយាយបន្ថែមថាប្រជាជនវៀតណាមស្វាគមន៍ដោយស្មោះត្រង់ដល់ទស្សនកិច្ចរបស់លោកស៊ី។

លោកត្រុងបាននិយាយថាកិច្ចចរចាជាមិត្រកាលពីថ្ងៃអាទិត្យបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងពេញលេញនូវចំណងជាភាតរភាព និងមិត្តភាពដ៏ល្អ។

លោកស៊ីក៏បានចូលរួមនៅក្នុងពិធីដាក់បាច់ផ្កាមួយនៅឯចេតិយហូជីមិញកាលពីថ្ងៃចន្ទផងដែរ។








ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 940
សប្ដាហ៍នេះ : 21407
ខែនេះ : 62489
សរុប : 17627186