សម្ដេចតេជោ ហ៊ុនសែន អញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីចិន




ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននោះ កាលពីថ្ងៃទី១៣ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈៀង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។

គេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោបានសរសេរថា នៅក្នុងជំនួបនេះ ឯកឧត្តម លី ខឺឈៀង បានសម្តែងសេចក្តីរីករាយដែលបានជួប សម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន។ នេះគឺបានបង្ហាញបង្ហាញច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ឋកាន់តែល្អប្រសើរជាលំដាប់រវាងកម្ពុជា និងប្រទេសចិន ជាពិសេសគឺរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ ឯកឧត្តមលី ខឺឈៀង បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យដល់កម្រិតកាន់តែខ្ពស់ថែមទៀត។ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តចិនដែលបានចាត់ទុកកម្ពុជាជាមិត្តចាស់ប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមកយ៉ាងខ្លាំងបំផុត។នៅក្នុងជំនួបនេះដែរ គឺកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅរាជធានីភ្នំពេញនាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈៀង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផង និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាផង ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ ស្របពេលនៃខួបអនុស្សាវរីយ៍ទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

ជាការឆ្លើយតប ឯកឧត្តម លី ខឺឈៀង បានទទួលយកការអញ្ជើញរបស់ សម្តេចតេជោ ដោយរីករាយ និងសន្យារួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យនៅឆ្នាំ២០១៨ខាងមុខនេះ ។នៅក្នុងឱកាសនោះដែរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការជំរុញនូវការអនុវត្តគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះបានសម្រចទៅឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទសវត្សកន្លងមកហើយ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។ មិត្តចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាពដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែងហើយដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលខាងមុខនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈៀង បានបញ្ជាក់ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន សារជាថ្មីនូវការគាំទ្រពេញទំហឹង និងបន្តជួយដល់កម្ពុជាក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើន៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 935
សប្ដាហ៍នេះ : 21402
ខែនេះ : 62484
សរុប : 17627181