កម្ពុជាសល់ម្រេចកំពតប្រមាណ១០០តោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ




“ខ្មែរដេលី”
ការចម្រាញ់យកគ្រាប់ម្រេចសុទ្ធល្អ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០១៧នេះ បានក្នុងបរិមាណជាង៨០តោន ខណៈនៅសល់ក្នុងស្តុកចាស់ជាង២០តោនទៀត។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត និងកែប នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ទិន្នផលដំណាំម្រេចកំពតនៅក្នុងឆ្នាំនេះ បានកើនដល់ជាង១០០តោន បន្ទាប់ពីផ្ទៃដីដាំដុះត្រូវបានពង្រីកពីជាង១០០ហិកតា ដល់ជាង២១០ហិកតា។

លោកថ្លែងថា ក្នុងចំណោមទិន្នផលម្រេចជាង១០០តោននេះ ត្រូវបានចម្រាញ់សម្រាប់នាំចេញជាម្រេចសម្គាល់ភូមិសាស្ត្ររបស់ខេត្តកំពតចំនួន៨០តោន ខណៈកាលពីឆ្នាំទៅបន្សុទ្ធបានត្រឹមតែជាង៥០តោនប៉ុណ្ណោះ នៃផលម្រេចដែលប្រមូលបានមុនពេលចម្រាញ់យកគ្រប់សុទ្ធល្អជាង៨០តោន។ លោកបន្តថា ម្រេចកំពតនៅតែទាក់ទាញបានការវិនិយោគ ដោយគិតមកដល់បច្ចុប្បន្ន ការដាំដុះម្រេចនៅខេត្តកំពត និងកែប មានអ្នកផលិតផ្ទាល់ចំនួន៣៨៧គ្រួសារ និងក្រុមហ៊ុនវិនិយោគពីបរទេសចំនួន២១ក្រុមហ៊ុន ដូចជា បារាំង ស៊ុយអែត និងប្រទេសផ្សេងៗទៀត។ លោកបានឲ្យដឹងបន្ថែមថា មានក្រុមហ៊ុនថ្មីៗប្រហែល៤ទៅ៥ក្រុមហ៊ុន កំពុងតែសម្លឹងរកការបញ្ជាទិញបន្ថែម ស្របនឹងការផលិតឆ្នាំនេះលើសពីតម្រូវការ។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នាពេលបច្ចុប្បន្ន ម្រេចសមានតម្លៃ២ម៉ឺន៨ពាន់ដុល្លារ ក្នុងមួយតោន ចំណែកម្រេចក្រហម  មានតម្លៃក្នុង១តោន ចំនួន២ម៉ឺន៥ពាន់ដុល្លារ និងម្រេចខ្មៅមានតម្លៃ១ម៉ឺន៥ពាន់ដុល្លារ។ ចំណែកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មមួយនេះ គឺ សហគមន៍អឺរ៉ុប បន្ទាប់មកមានសហរដ្ឋអាម៉េរិក អាស៊ី និងទិសដៅផ្សេងៗទៀត។

មន្ត្រីជាន់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ម្រេចកំពតរបស់ប្រទេសកម្ពុជា នៅតែមានទីផ្សារ សម្រាប់នាំចេញ បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកផលិតផលសំគាល់ភូមិសាស្ត្រ ដែលជួយដល់ការលើកកម្ពស់ និងការផ្តល់នូវកិច្ចការពារតាមផ្លូវច្បាប់ពីការក្លែងបន្លំផលិតផល។

កាលពីឆ្នាំ២០១៦កន្លងទៅ ម្រេចកំពត ត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ និងសម្រេចចុះបញ្ជីជាផលិតផលសំគាល់ភូមិសាស្ត្រ សំដៅចូលរួមការពារ និងរក្សាបាននូវកម្មសិទ្ធិបញ្ញាដែលទាក់ទងទៅនឹងវប្បធម៍ប្រពៃណី ភាពសម្បូរបែបនៃភូមិសាស្រ្ត និងវិធីសាស្រ្តផលិតកម្ម ព្រមទាំងរកទីផ្សារសម្រាប់នាំចេញ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រោងចក្រផលិតឱសថឥណ្ឌា គ្រោងបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

កម្ពុជារកឃើញក្រុមយុវជន ដែលនឹងទៅចូលរួមប្រកួតលើចំណេះដឹងជួញដូរមូលបត្រថ្នាក់តំបន់

សារព័ត៌មានចិនជាស្ពាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជា

ក្រុមហ៊ុន Credit Suisse ប្រទេសស្វីសស្វែងយល់ពីលទ្ធភាព ក្នុងការវិនិយោគនៅប្រទេសកម្ពុជា

ធនាគារឯកជនរបស់ប្រទេសម៉ាឡេស៊ីបង្កើនអាជីវកម្ម បន្ទាប់ពីជោគជ័យនៅកម្ពុជា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 953
សប្ដាហ៍នេះ : 21420
ខែនេះ : 62502
សរុប : 17627199