វិស័យឯកជនចំនួន៣ចុះកិច្ចព្រមព្រៀងលើការបណ្តុះបណ្តាលជំនាញដល់កម្មករនៅកម្ពុជា




“ខ្មែរដេលី”
វិស័យឯកជនចំនួន៣ បានចុះកិច្ចព្រមព្រៀងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករនៅកម្ពុជា ខណៈផលិតភាពសម្រាប់បង្កើនការនាំចេញនៅមានកម្រិតនៅឡើយ។

វិស័យឯកជនទាំងនេះរួមមាន៖ តំបន់សេដ្ឋកិច្ចភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី សមាគមលើកកម្ពស់បច្ចេកវិទ្យាថៃ-ជប៉ុន(Technology Promotion Association) មានទីស្នាក់ការកណ្តាល ទីក្រុងបាងកក និងសមាគមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសង្គមថៃ-ជប៉ុន (Japan Thailand Economic Cooperation Society) ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្នុងគោលបំណងបង្កើតកម្មវិធីបណ្តុះបណ្តាលមួយ ដែលរៀបចំឡើងជាពិសេសសម្រាប់កម្មករ-កម្មការនីនៅប្រទេសកម្ពុជា។

នេះបើយោងតាមសេក្តីប្រកាសព័ត៌មាន។ «ស្ថាប័នទាំងបីនេះ នឹងធ្វើការរួមគ្នាបង្កើតគម្រោង បណ្តុះបណ្តាលវិជ្ជាជីវៈទូទៅ ក៏ដូចជាការបណ្តុះបណ្តាលមូលដ្ឋានដែលផ្តោតលើជំនាញទន់ និងជំនាញឯកទេសផ្សេងៗ»។

នៅជំហ៊ានដំបូង គឺ«កម្មវិធីអភិវឌ្ឍន៏កម្មករ-កម្មការនីថ្មី» នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៨ខាងមុខ ដោយផ្តោតលើជំនាញផ្សេងៗដូចជា ការធ្វើការងារជាក្រុម សុវត្ថិភាពជាមូលដ្ឋាន វិធីសាស្ត្រស៥(សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ ស្ថិតស្ថេរ) ការរៀបចំខ្លួន និងសម្អាតអនាម័យខ្លួនប្រាណ    ឥរិយាបថវិជ្ជមាន និងសីលធម៌ការងារ។ ការបណ្តុះបណ្តាល ក៏ រួមបញ្ចូលទាំងសិក្ខាសាលា ករណីសិក្សា ការសម្តែង ព្រមទាំងលំហាត់អនុវត្តន៍ជាក់ស្តែងផងដែរ។

លោក Hiroshi Uematsu, នាយកប្រតិបត្តិក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានថ្លែងថា «ភាពជាដៃគូនេះ ជាឱកាសដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ជួយឲ្យកម្លាំងពលកម្មនៅក្នុងតំបន់របស់ពួកយើងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត។ យើងជឿជាក់ថា វាជាការចូលរួមចំណែកបង្កើនផលិតភាព ព្រមទាំងលើកទឹកចិត្ត និងបង្កើនសុវត្ថិភាពនៅក្នុងរោងចក្រឲ្យកាន់តែប្រសើរឡើង ស្របពេលដែលយើងកំពុងរីកលូតលាស់។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងជូនកម្មករ-កម្មការនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងធ្វើការបើកផ្លូវសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាទាំងមូល។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានចំងាយ៨គីឡូម៉ែត្រនៅភាគខាងលិចនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង១៨គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ ដែលងាយស្រួលក្នុងការធ្វើដំណើរទៅខេត្តព្រះសីហនុ កំពង់ផែសមុទ្រធំរបស់កម្ពុជា។

តំបន់ឧស្សាហកម្មនេះត្រូវបង្កើតឡើងក្នុង២០០៦  នៅលើផ្ទៃដីសុរបជាង៣៥៧ហិកតា ដោយមានក្រុមហ៊ុនចម្រុះជាតិសាសន៍ចំនួន៧៦ ជាមួយនិងទុន វិនិយោគសរុបប្រមាណ៤៦០លានដុល្លារអាម៉េរិក។

តំបន់សេដ្ឋកិច្ចនេះ បានផ្តល់ដល់អ្នកវិនិយោគនូវភាពងាយស្រួលក្នុងការចរាចរទំនិញតាមសមុទ្រផងដែរ ពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហូជីមិញ និងប្រទេសសិង្ហបូរី៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 936
សប្ដាហ៍នេះ : 21403
ខែនេះ : 62485
សរុប : 17627182