ឃុំខ្លួនក្រុមចោរប្លន់​ប្រដាប់អាវុធ០២នាក់ ពីបទ«លួចមាន​ស្ថានទម្ងន់ទោស និង ប្រើប្រា​ស់ខុសច្បាប់»




"ខ្មែរដេលី"
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ២០១៧នេះ បានសម្រេចឃុំខ្លួន បុរសសង្ស័យ០២នាក់ ដែលជាមុខសញ្ញា ក្រុមចោរប្លន់ប្រដាប់មានបទពីសោធន៍  ចោទពីបទ៖ «លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់ខុសច្បាប់»  ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារម្នាក់ៗ ចន្លោះពី ៥ ទៅ ៨ឆ្នាំ  ក្នុងពន្ធនាគារ។
 
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី២-ឈ្មោះ ឥន ចាន់ដារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រួបនោះ ដែលសុំមិនឲ្យប្រើឈ្មោះ បានបញ្ជាក់ថា៖ ជនសង្ស័យទាំង០២នាក់ ត្រូវចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងផ្ទះជួលតែមួយ ដែលមានទីតាំង នៅតាមផ្លូវបេតុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹង ការបាញ់ប្លន់យកម៉ូតូមួយគ្រឿង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ២០១៧ បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំថ្ពាល់ និង ករណីមួយទៀត  ការបាញ់ប្លន់យកម៉ូតូមួយគ្រឿងទៀត ពីបុរសម្នាក់ បានសម្រេច នៅក្នុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល បានដកហូតកាំភ្លើងចំនួន ០២ដើម មានគ្រាប់៥គ្រាប់ ម៉ូតូម៉ាកហុងដា C125 ចំនួន១គ្រឿង និងសម្ភារជាវត្ថុតាងជាច្រើនផ្សេងទៀត ពីពួកគេ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3271
សប្ដាហ៍នេះ : 5933
ខែនេះ : 39550
សរុប : 17833173