ថៅកែឃ្លាំងបញ្ចំាម៉ូតូម្នាក់​ជាប់ចោទ«ទិញរបស់ចោរ និង ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​»




"ខ្មែរដេលី"
ខេត្តកណ្ដាល៖ បុរសជាពាណិជ្ជករប្រកបមុខរបរទិញ-លក់ម៉ូតូនៅខេត្តកណ្តាលម្នាក់  កាលពីថ្ងៃ ទី ១៤ ខែ វិចិ្ឆកា ២០១៧នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត កណ្តាល បានធ្វើការចោទប្រកាន់ ពីបទ«ទទួលផលចោរកម្ម និង ធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត » ដែលអាចប្រឈមនឹងការជាប់គុក ក្នុងចន្លោះ ពី ១ទៅ ៣ឆ្នាំ បើតុលាការរកឃើញ ពីពិរុទ្ធភាព ដូចការចោទប្រកាន់នោះ។
 
មន្ត្រីនគរបាល អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា៖ ជនសង្ស័យ រូបនេះ មានឈ្មោះ  ស៊ុយ កុសល ហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ជាម្ចាស់ទីតាំង ទទួលបញ្ចាំម៉ូតូ និង រថយន្ត មួយកន្លែង ដែលមានទីតាំង ស្ថិតនៅចំណុច ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាល បានបន្ថែមថា៖ ជនសង្ស័យ រូបនេះ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចនគរបាលចម្រុះ ដែល ដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះធ្វើការឆែកឆេរទីតាំង ទទួលបញ្ចាំម៉ូតូ និង រថយន្ត របស់គាត់ នៅចំណុចទីរតាំងខាងលើ កាលពីរសៀលថ្ងៃ ទី ១៣ ខែ វិចិ្ឆកា ២០១៧ ។  ក្រោយធ្វើការឆែកឆេរ និង ត្រួត្យពិនិត្យ នៅក្នុងឃ្លាំងម៉ូតូរបស់គាត់  សមត្ថកិច្ចនគរបាលចម្រុះ បានរកឃើញវត្ថុតាងម៉ូតូទាំងអស់២៥គ្រឿង គ្មានឯកសារត្រឹមត្រូវ ដែលសង្ស័យជារបស់ចោរដែលបានប្លន់ពីអ្នកកទៃ យកមកលក់ឲ្យគាត់ ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 934
សប្ដាហ៍នេះ : 21401
ខែនេះ : 62483
សរុប : 17627180