សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានបូកបី(ចិន ជប៉ុន កូរ៉េ)




សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ លើកទី២០ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

 បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា មេដឹកនាំនៃប្រទេសអាស៊ានបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានសម្ដែងនូវការ វាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះវឌ្ឍនភាពថ្មីៗ ដែលអាស៊ាននិងប្រទេសបូកបី សំរេចបានក្នុងរយះពេល២០ឆ្នាំ កន្លងមក។ នៅក្នុងពិធីកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្កទុកដាក់បំផុត ទៅលើការខិតខំប្រឹងប្រែងក្នុងការកសាងតំបន់អាស៊ាន និងប្រទេសជាដៃគូ សន្ទនារបស់អាស៊ានទាំងអស់ ប្រកបដោយសុខសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ជានេះទៀត  មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានឯកភាពគ្នាក្នុង ការចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីល ស្តីពីខួប២០ឆ្នាំ នៃទំនាក់ទំនងអាស៊ានបូកបី ស្តីពីសន្តិសុខស្បៀង និងសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីសន្តិសុខស្បៀង។ ថ្នាក់ដឹកនាំ ឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ ទាំងសន្តិសុខប្រពៃណី និងមិនប្រពៃណី ដូចដែលមានចែងក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។ ថ្នាក់ដឹកនាំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគំរាមកំហែងនាពេលថ្មីៗនេះ ជំរុញឱ្យកូរ៉េខាងជើង គោរពតាមកាតព្វកិច្ចរបស់ខ្លួនជាបន្ទាន់ នូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីម្តងទៀត នូវការគាំទ្រចំពោះការត្រួតពិនិត្យដោយត្រឹមត្រូវ និងការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយសន្តិវិធី និងបានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការបញ្ឈប់សកម្មភាពបង្កហេតុ និងសកម្មភាពគំរាមកំហែងនានារបស់កូរ៉េខាងជើង ដោយបង្កើតឱ្យមាន លក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា។ ថ្នាក់ដឹកនាំបានគាំទ្រគំនិតផ្តួចផ្តើម ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ ឆ្ពោះទៅការបង្កើតឡើងនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ និងបានកត់សម្គាល់នូវគំនិតផ្តួចផ្តើមចុងក្រោយ ដែលបានស្នើឡើងដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៊ែរឡាំង។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ដើម្បីដើរតួនាទីស្ថាបនា ក្នុងការរួមចំណែកកសាងសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ។

ដោយឡែកនៅក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានបូកបីជាមួយនិងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា នៅថ្ងៃទិ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្ដែងនូវការគាំទ្រដល់ការរួមបញ្ចូលសម្លេងពីវិស័យធុរកិច្ច ទៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានគូសបញ្ជាក់ពីភាពចំាបាច់ដើម្បីសម្របសម្រួលការអភិវឌ្ឍ ពាណិជ្ជកម្មអេឡិចត្រូនិច (E Commerce) នៅក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងដៃគូសន្ទនានានារបស់អាស៊ាន នៅក្នុងគោលបំណងនេះ។ មេដឹកនាំអាស៊ាន និងប្រទេសដៃគូចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សុទ្ធតែបានសម្ដែងនូវ ការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ វិស័យឯកជន ក្នុងរួមចំណែកជម្រុញកំណើនសេដ្ឋ កិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ ពិសេសការរួមចំណែកដល់ការតភ្ជាប់រវាងអាស៊ាន ជាមួយនិងប្រទេសដៃគូទាំងបី ក៏ដូច ជាប្រទេសនៅក្រៅតំបន់ផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាននិងប្រទេសបូកបី បានប្តេជ្ញាចិត្តក្នុង ការផ្តល់អាទិភាពដល់ផ្នែកឯកជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តាក់ទុនវិនិយោគលើរាល់ សមិទ្ធផលសង្គមទាំងឡាយ ដែលផ្នែកឯកជនមានបំណងពិតប្រាកដ ក្នុងការវិនិយោគ ពិសេសការផ្តល់នូវទីផ្សារការងារ ជូនដល់ប្រជាពលរដ្ឋ ដែលនោះគឺជាតម្រូវការពិតប្រាកដ ក្នុងការតជំរុញកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់។ ទន្ទឹមនេះដែរនៅក្នុងកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ កម្មវិធីអាហារូបករណ៏សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យ អប់រំ ដែលមានថវិកា១០លានដុល្លារកាណាដា ដែលផ្តល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជាពិសេសស្រ្តីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ សម្តេចតេជោបានសើ្នកាណាដាបន្តផ្តល់ជំនួយបច្ចេកទេស ដល់អាស៊ាន ជាពិសេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់ការអភិវឌ្ឍគម្រោងនវានុវត្តន៍ និងកំណើន សេដ្ឋកិច្ច ព្រមទាំងពិចារណាផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ថ្នាក់ដឹកនាំអាស៊ាន និងកាណាដា បានឯកភាពគ្នាក្នុងការណែនាំដល់មន្រ្តីសេដ្ឋកិច្ច ចាប់ផ្តើមកិច្ចពិភាក្សារិះរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ដ៏មានសក្តានុពលមួយ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ន កាណាដា ក៏បានធ្វើការកត់សំគាល់ចំពោះភាពរីកចម្រើនទៅមុខ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន កាណា ដោយមាន ជំនឿជឿជាក់ថា ឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អសម្រាប់អាស៊ាន កាណាដា ក្នុងការពង្រឹងនិងពង្រីកសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមក ខណះពេលដែលភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំ នងរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន កាណាដា បានធ្វើការពិចារណានូវគំនិតផ្តួចផ្តើមថ្មី មួយ ចំនួនរួមមាន ទី១ កំណត់ទិសដៅទំហំពាណិជ្ជកម្មសរុបមួយ ដែលអាចសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។ ទី២ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការទូតអាស៊ាន កាណាដា សម្រាប់ផ្តល់នូវវគ្គបណ្តុះបណ្តាល ឬវគ្គប្រហាក់ប្រ ហែលដល់មន្រ្តីការទូត ឬមន្រ្តីអាស៊ាន។ ទី៣ ពិនិត្យលទ្ធភាពបង្កើតគំនិតផ្តួចផ្តើមស្តីពីអ្នកការទូតវ័យក្មេងអាស៊ាន សម្រាប់ រយៈពេល៥ឆ្នាំ ដែលអាចផ្តល់ឱកាសដល់អ្នកការទូតវ័យក្មេង បីប្រទេសសមាជិកអាស៊ាន និងកាណាដា ដើម្បីពង្រឹងជំនាញរបស់ពួកគេ ក្នុងអាជីពជាអ្នការទូត។ មេដឹកនាំអាស៊ាន និងកាណាដា ក៏បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន ដែលទាក់ទិនទៅនិងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងកាណាដា ដើម្បីឲ្យឈានដល់ចំណុចថ្មីមួយទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 58
សប្ដាហ៍នេះ : 10834
ខែនេះ : 44451
សរុប : 17838084