សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៤វិច្ជិការឆ្នាំ២០១៧នេះបានជួបពិភាក្សាជាមួយឯកឧត្តម ហ្គីត ទ័ររេស អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ។

បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនូបដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានស្វាគមន៏គ្នាទៅវិញទៅមកប្រកបដោយភាពស្និតស្នាល ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ប្រាប់ឯកឧត្តមអគ្គលេខាធិការអង្កការសហប្រជាជាតិថា ថ្មីៗនេះកម្ពុជាបានរកឃើញនូវគ្រាប់បែកគីមីក្នុងទឹកដីកម្ពុជាដែលអាម៉េរិកទម្លាក់ក្នុងចុងទស្សវត្សទី៦០ និងដើមទស្សវត្ស៧០ ដែលរយៈពេលប្រមាណ៤០ឆ្នាំនេះពលរដ្ឋកម្ពុជាបាននិងកំពុងរងគ្រោះដោយឥទ្ធិពលរបស់វា។ទាក់ទងបញ្ហានេះសម្តេចក៏បានបញ្ជាក់ថា កម្ពុជាបានធ្វើលិខិតផ្លូវការបញ្ជូនទៅកាន់អង្កការអន្តរជាតិផ្នែកអាវុធគីមីហើយដើម្បីជួយកម្ពុជា។ទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងជំនួបបនេះឯកឧត្តមអគ្គលេខាធិការអង្កការសហប្រជាតិបានលើកឡើងនូវការគោរពចំពោះការពលីជីវិតរបស់កងទ័ពមួកខៀវរបស់កម្ពុជាដែលបានបាត់បង់ជីវិតចំនួន៤នាក់កាលពីពេលកន្លងទៅ ក្នុងបេសកកម្មចូលរួមថែរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរាយការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កងទ័ពមួកខៀវរបស់កម្ពុជានោះគឺ បានចូលរួមការពារសន្តិភាពពិភពលោកសុទ្ធសាធ។  ឯកឧត្តមក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា ឯកឧត្តមបានស្នើទៅកាន់ក្រុមប្រឹក្សាអង្កការសហប្រជាជាតិផងដែរឱ្យមានការបង្កើនចំនួនកងទ័ពមួកខៀវក្រោមឆ័ត្រអង្កការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងអំពើភារវកម្មផង និងការពារសន្តិភាពផង ហើយ ឯកឧត្តមសង្ឃឹមថា ការប្រឆាំងភារវកម្មនេះ ក៏នឹងជួយពង្រឹងថែមទៀតក្នុងការជួយថែរក្សាការពារសន្តិសុខកងទ័ពមួកខៀវក្នុងបេសកកម្ម។ ឯកឧត្តមក៏បានបញ្ជាក់ជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា ឯកឧត្តមនឹងជំរុញយកចិត្តទុកដាក់ថែមទៀតចំពោះកងទ័ពមួកខៀវ ទាំងកម្ពុជា និងបណ្តាប្រទេសនានដែលបានចូលរួមជាមួយអង្កការសហប្រជាជាតិ ស្របតាមការផ្តាំផ្ញើយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី។ក្រៅពីនេះឯកឧត្តមអគ្គលេខាធិការរបស់អង្កការសហប្រជាជាតិបានមានប្រសាសន៏កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់។

ជាការឆ្លើយតបសម្តេចតេជោនាយរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានលើកឡើងអំពីការយកចិត្តទុកដាក់ចំពោះកងទ័ពមួយខៀវកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បើទោះបីកន្លងទៅកងទ័ពមួកខៀវកម្ពុជាធ្លាប់ជួបបញ្ហាក្នុងពេលបំពេញការងារក្រោមឆ័ត្រអង្កការសហប្រជាជាតិយ៉ាងណាក៏ដោយ ក៏កម្ពុជាមានចិត្តលះបង់ដើម្បីសន្តិភាពពិភពលោកទាំងមូល។

នៅក្នុងជំនូបនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា កន្លងទៅ ក៏ដូចជាបច្ចុប្បន្នគឺកម្ពុជាតែងតែធ្វើការបណ្តុះបណ្តាល បំពាក់បំប៉នជាច្រើនដល់យោធាកម្ពុជា មុននឹងទៅបំពេញបេសកកម្មជាមួយអង្កការសហប្រជាជាតិ។

យ៉ាងណាក៏ដោយសម្តេចតេជោនាយរដ្ឋមន្រ្តីក៏បានមានប្រសាសន៏ជំរុញបន្ថែមឱ្យឯកឧត្តមអគ្គលេខាធិការអង្កការសហប្រជាតិជួយពង្រឹងថែមទៀតចំពោះសុខសុវត្ថិភាពកងទ័ពមួកខៀវកម្ពុជាក្នុងពេលបំពេញបេសកកម្មការងារ។ ទាក់ទងនឹងគោលនយោបាយសង្គមកិច្ចរបស់ជាតិកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៏អំពីការសម្រេចបានរបស់កម្ពុជាផងដែរពីអត្រាមរណៈភាពម្តាយនិងទារកមានការថយចុះ។ ដោយឡែកទាក់ទងទៅនឹងដំណើការនៃការកាត់ទោសខ្មែរក្រហមវិញភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីដំណើរការកាត់ទោស និងអំពីបញ្ហាហិរញ្ញវត្ថុ ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 954
សប្ដាហ៍នេះ : 21421
ខែនេះ : 62503
សរុប : 17627200