ប្រធានាធិបតីចិនបញ្ចប់ទស្សនកិច្ចនៅឡាវជាមួយនឹងការពង្រឹងភាពជាដៃគូ




វៀងចន្ទ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កាមួយនៅប្រទេសឡាវកាលពីថ្ងៃអង្គារ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាកសាងសហគមន៍មួយមានអនាគតដូចគ្នាដែលមិនអាចបំបែកបានជាមួយនឹងសារសំខាន់ជាយុទ្ធសាស្រ្ត។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលផ្សាយនៅក្រុងវៀងចន្ទ ប្រទេសចិន និងឡាវបានសន្យាធ្វើឱ្យប្រសើរ និងអភិវឌ្ឍន៍ថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តដ៏យូរអង្វែង និងយ៉ាងទូលំទូលាយដែលមានស្ថេរភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនដោយមានកម្រឹតខ្ពស់មួយនៃជំនឿទុកចិត្តគ្នាទៅវិញទៅមក, គាំទ្រគ្នាទៅវិញទៅមក និងមានផលប្រយោជន៍ទៅវិញទៅមកព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកជិតខាងគ្នាដ៏ល្អ, ជាមិត្តល្អ, ជាសមមិត្តល្អព្រមទាំងជាដៃគូល្អ។

វាជាទស្សនកិច្ចលើកដំបូងក្នុងពេល១១ឆ្នាំធ្វើឡើងដោយប្រមុខរដ្ឋចិន និងពួកមេដឹកនាំកំពូលបក្សកុម្មុយនិស្តចិន (CPC) នៅប្រទេសឡាវ។

លោកស៊ីដែលក៏ជាអគ្គលេខាធិការគណកម្មាធិការកណ្តាល CPC ផងដែរនោះបានធ្វើកិច្ចចរចាជាមួយលោក ប៊ុន ញ៉ាង វ៉ូរ៉ាជីត (Bounnhang Vorachit) អគ្គលេខាធិការនៃគណកម្មាធិការកណ្តាលបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតីឡាវព្រមទាំងជួបដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក ថុងលួន ស៊ីសូលីត (Thongloun Sisoulith) ព្រមទាំងប្រធានសភាជាតិឡាវ លោកស្រី ប៉ានី យ៉ាថូទូ (Pany Yathotou) ក្នុងអំឡុងទស្សនកិច្ចនេះ។

មេដឹកនាំបក្ស និងរដ្ឋរបស់ប្រទេសទាំងពីរបានប្រាប់គ្នាទៅវិញទៅមកស្តីពីការរីកចំរើនការអភិវឌ្ឍន៍រៀងៗខ្លួន, ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជំរៅអំពីចំណងទាក់ទងទ្វេភាគីព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការទាក់ទងរួមព្រមទាំងសម្រេចបានការមូលមតិគ្នាយ៉ាងសំខាន់។

ដោយវាយតម្លៃខ្ពស់ស្នាដៃអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមកនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក, ជំរុញទៅមុខកំណែទម្រង់ និងបើកចំហរបស់ចិន ហើយនិងកំណែទម្រង់ព្រមទាំងការធ្វើបន្តរបស់ប្រទេសឡាវ។

ទីក្រុងវៀងចន្ទគឺជាជើងចុងក្រោយនៃទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោកស៊ីបន្ទាប់ពីសមាជជាតិ CPC លើកទី១៩ ដែលបានធ្វើឡើងកាលពីខែកន្លងទៅនៅក្រុងប៉េកាំង។



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3338
សប្ដាហ៍នេះ : 6000
ខែនេះ : 39617
សរុប : 17833240